មិនមែន Barca ឬ Real Madrid ទេ! Scholes ថា មានតែក្លិបពីរនេះគត់ដែលមានលទ្ធភាពទិញ Haaland

//s9.kh1.co/cb/cb4fb87d17b2435a53ee0d19f0d255345e3acc47.jpg
កីទ្បា

 ០៩-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Paul Scoles ថា មានតែ Chelsea និង Manchester United ប៉ុណ្ណោះដែលអាចទិញ Erling Haaland

អឺរ៉ុប៖ លោក Paul Scholes ជឿជាក់ថា ក្រុមដែលមានលទ្ធភាពដើម្បីចុះហត្ថលេខាយកកីឡាករ Erling Haaland គឺ មានតែពីរក្លិបប៉ុណ្ណោះ គឺ Chelsea និង Manchester United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=590,h=350,q=100/79/798adb3ec1fe96059641b71d507b6733bd0049e1.png

ជាការពិតណាស់ Haaland ដែលមានកុងត្រាជាមួយ Dortmund រហូតដល់ឆ្នាំ២០២៤ កំពុងតែត្រូវបានក្លិបធំៗនៅក្នុងតំបន់អឺរ៉ុបប្រជែងគ្នាតាមទិញរូបគេជាក់ស្តែងដូចជា Man Utd, Chelsea, Manchester City, Barcelona និង Real Madrid ជាដើម។ នៅពេលបច្ចុប្បន្ន Haaland បានវិវត្តន៍ខ្លួនទៅជាកីឡាករវ័យក្មេងដែលល្អជាងគេម្នាក់នៅលើលោកបន្ទាប់ពីរូបគេបង្ហាញការលេងបានល្អមែនទែនដោយក្នុងរដូវកាលនេះគេអាចស៊ុតបញ្ចូលទីបានចំនួន៤៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៥១ប្រកួត ឲ្យ Borussia Dortmund។  

កីឡាករ Erling Haaland
កីឡាករ Erling Haaland

លោក Scholes បាននិយាយថា៖

ការទិញយក Haaland គឺ អាស្រ័យទៅលើក្លិបណាដែលមានលទ្ធភាពដើម្បីផ្តល់ប្រាក់ឲ្យគាត់។ ខ្ញុំគិតថាមិនមានច្រើននោះទេ។ អ្នកគិតថា Real Madrid ឬ Barcelona អាចទិញបាន តែ មែនទែនទៅប្រហែលជាមិនអាចមានប្រាក់ដើម្បីទិញឡើយ។  Man City ក៏នឹងមិនចំណាយលុយច្រើនបែបនេះដែរ។ ខ្ញុំគិតថាមានតែ Chelsea និង Man Utd ប៉ុណ្ណោះដែលមានលទ្ធភាពទិញ Haaland បាន៕

លោក Paul Scholes
កីឡាករ Erling Haaland
កីឡាករ Erling Haaland

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T