កីឡាករ Barca ម្នាក់ស្នើសុំលោក Koeman ថាឈប់ដាក់គេឱ្យលេងការពារទៅ ព្រោះគេពេញចិត្តលេងជាខ្សែបម្រើ

//s9.kh1.co/1c/1c28f17935cf21ee49a06584920c879ddf719f6f.jpg
កីទ្បា

 ០៩-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

De Jong ស្នើសុំលោក Koeman ថាឈប់ដាក់គេឱ្យលេងការពារទៅ ព្រោះគេពេញចិត្តលេងជាខ្សែបម្រើ។

អេស្ប៉ាញ៖ កីឡាករ Frenkie de Jong ចេញមុខសារភាពថា ខ្លួនពិតជាសប្បាយចិត្តដែលគ្រូបង្វឹកដាក់ឱ្យរូបគេលេងតួនាទីជាខ្សែការពារ នៅពេលដែលតម្រូវការចាំបាច់របស់ក្រុម ប៉ុន្តែគាត់មិនដែលមើលឃើញខ្លួនឯងថាអាចនឹងលេងតួនាទីជាខ្សែការពារកណ្តាលក្រោមការដឹកនាំរបស់លោក Ronald Koeman បានទៀតទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Frenkie de Jong
Frenkie de Jong

បុរសសញ្ជាតិហូល្លង់ កំពុងត្រូវបានក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្រុមអ្នកមានបុណ្យ FC Barcelona នៅក្នុងរដូវកាលនេះជាមួយនឹងសមត្ថភាពជាខ្សែបម្រើដ៏ប៉ិនប្រសព្វរបស់គាត់ ប៉ុន្តែថ្មីៗនេះលោក Koeman បានផ្តល់សេចក្តីទុកចិត្តឱ្យគេបន្ថែមទៀតក្នុងការជំនួសតំណែងមកលេងនៅក្នុងតំបន់ការពារកណ្តាល បន្ទាប់ពីខ្សែការពារមួយចំនួនត្រូវបានរងរបួស។

Frenkie de Jong
Frenkie de Jong

ជាការពិតណាស់ De Jong ត្រូវបានបំពេញតួនាទីនេះបានយ៉ាងល្អ រហូតដល់គេបានប្រៀបធៀបទម្រង់លេងរបស់គាត់ជាមួយនឹងលោក Koeman កាលពីអតីតកាលទៀតផង ប៉ុន្តែជារួមបុរសវ័យ ២៣ ឆ្នាំបានសារភាពចំៗថារូបគេមិនដែលពេញចិត្តនឹងលេងជាខ្សែការពារទេ ដោយគេចង់ទៅលេងតួនាទីជាខ្សែបម្រើវិញ។

Frenkie de Jong
Frenkie de Jong

ថ្លែងប្រាប់គេហទំព័រ Goal កីឡាករ De Jong បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំមិនដែលមើលឃើញខ្លួនឯង ថាអាចលេងតួនាទីជាខ្សែការពារកណ្តាលសម្រាប់ពេលវេលាដែលនៅសេសសល់ក្នុងអាជីពរបស់ខ្ញុំបានទេ។ សម្រាប់ខ្ញុំបច្ចុប្បន្នគឺមិនអីទេ ប៉ុន្តែខ្ញុំពេញចិត្តនឹងលេងជាខ្សែបម្រើកណ្តាលដូចដើមវិញ។ ប៉ុន្តែប្រសិនបើក្រុមតម្រូវឱ្យខ្ញុំលេងតួនាទីផ្សេងទៀត ខ្ញុំមិនប្រកែកទេ ខ្ញុំនឹងធ្វើវា៕

  កីឡាករ Frenkie de Jong

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T