ក្រសួងអប់រំ សម្រេចឲ្យមន្ត្រីអប់រំទាំងអស់ បំពេញការងារតាមអនឡាញ ដោយមិនចាំបាច់មានមន្ត្រីប្រចាំការ

//s9.kh1.co/4e/4e1a31d7a7687fc46e18a146ddcbcbe120768719.jpg
សង្គម

 ០៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មុននេះបន្តិច ក្រសួងអប់រំ យុវជននិងកីឡា សម្រេចឲ្យមន្ត្រីអប់រំទាំងអស់ ធ្វើការពីផ្ទះ ហើយអង្គភាពមិនបាច់រៀបចំមន្ត្រីប្រចាំការឡើយ

រាជធានីភ្នំពេញ ៖ មុននេះបន្តិច ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ សេចក្តីណែនាំ ស្តីពី វិធានការសម្រាប់មន្ត្រីអប់រំ បម្រើការនៅតាម អង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃ ជំងឺកូវីដ១៩ ដែលក្នុងនោះ បានចែងយ៉ាងច្បាស់ថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ ទាំងស្រុង
  • មន្ត្រីអប់រំ ទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ
  • គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឫមន្ត្រីប្រចាំការ
  • អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី
  • ករណីមានការសង្ស័យ ឫសភាពមិនប្រក្រតី ដែលជារោគសញ្ញា នៃជំងឺកូវីដ១៩ ត្រូវរាយការណ៍ ឫទូរស័ព្ទទៅលេស ១១៥ ជាបន្ទាន់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T