រាជធានីភ្នំពេញ ៖ មុននេះបន្តិច ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ សេចក្តីណែនាំ ស្តីពី វិធានការសម្រាប់មន្ត្រីអប់រំ បម្រើការនៅតាម អង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃ ជំងឺកូវីដ១៩ ដែលក្នុងនោះ បានចែងយ៉ាងច្បាស់ថា ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ ទាំងស្រុង
- មន្ត្រីអប់រំ ទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ
- គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឫមន្ត្រីប្រចាំការ
- អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី
- ករណីមានការសង្ស័យ ឫសភាពមិនប្រក្រតី ដែលជារោគសញ្ញា នៃជំងឺកូវីដ១៩ ត្រូវរាយការណ៍ ឫទូរស័ព្ទទៅលេស ១១៥ ជាបន្ទាន់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖