សរុបទាំងលើកនេះ​ Taew ធ្វើចត្តាឡីស័ក៦ដង​ ចុងក្រោយនេះលទ្ធផលមិនទាន់ដឹងបែបណា

//s9.kh1.co/0a/0ad6c0c31142d23f85051df31cbdc54899ab8e1f.jpg
តារា & កម្សាន្ដ

 ០៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ធ្វើតេស្តរកជំងឺកូវីដ១៩ជាច្រើនដងនៅតែអាចរួចខ្លួន រហូតគេដាក់ងារថាព្រះម៉ែនាគី

ថៃ៖ មហាជនដែលនិយមតាមដានរឿងភាគថៃប្រាកដជាបានស្គាល់ជាមួយតារារូបស្រស់ Taew ដែលនាងគឺជាតារាមានប្រជាប្រិយភាពម្នាក់នៅក្នុងការសម្ដែងរឿងជាច្រើន ក្នុងនោះក៏មានរឿងមួយដែលល្បីខ្លាំងទូទាំងប្រទេសថៃនិងប្រទេសកម្ពុជា គឺរឿងព្រះម៉ែនាគី ដោយនាងសម្ដែងជាតួព្រះម៉ែនាគី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taew
Taew

កាលពីកន្លងទៅថ្មីនេះមានវេបផ្សាយក្នុងស្រុកមួយនៅប្រទេសថៃបានរាយការណ៍ថា Taew នាងត្រូវបានទៅធ្វើចត្តាឡីស័ក ដើម្បីស្វែងរកជំងឺកូវីដ១៩ បន្ទាប់ពីដឹងថាខ្លួនបានជាប់ពាក់ព័ន្ធនិងអ្នកដែលមានផ្ទុកជំងឺកូវីដ១៩ដោយប្រយោល ។ទាំងនេះបានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និង ហួសចិត្តជាខ្លាំង ព្រោះថានេះមិនមែនជាលើកទីមួយ ឬ លើកទីពីរសម្រាប់ នាងនោះទេ តែការធ្វើតេស្តនេះគឺជាលើកទី៦សម្រាប់នាងហើយ។

Taew
Taew

ក្នុងនោះលទ្ធផលមុនៗ Taew នាងអវិជ្ជមានជាមួយជំងឺកូវីដនេះរហូត ប៉ុន្តែការធ្វើតេស្ដលើកទី៦នេះ មិនទាន់ដឹងលទ្ធផលនៅឡើយទេ ។ មហាជនអ្នកគាំទ្រជាច្រើនបានរងចាំមើលថាលទ្ធផលលើកនេះចេញមកដូចលើកមុនឬអត់ ហើយលើកនេះមិនខុសពីលើកមុនៗទេគឺអវិជ្ជមានទៀត ដែលនេះពិតជាអស្ចារ្យខ្លាំងណាស់ រហូតគេបានផ្ដល់ងារឱ្យនាងថាគឺ ជាព្រះម៉ែនាគីមានឥទ្ធិពលខ្លាំងខ្លា ដូចដែលនាងបានសម្ដែងរឿងពិតមែន ៕

Taew
Taew
Taew
Taew
រូបភាពមេដៃដែលគេដាក់ងារថាព្រះម៉ែនាគី
រូបភាពមេដៃដែលគេដាក់ងារថាព្រះម៉ែនាគី
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T