អាជ្ញាកណ្តាលចិត្តធម៌ម្នាក់ សុំហត្ថលេខារបស់ Haaland ដើម្បីយកទៅរៃអង្គាសប្រាក់ជួយអ្នកជំងឺអូទីសឹម

//s9.kh1.co/2b/2b517e88cd8944dfd5620b5a1ab38e495d3ac021.jpg
កីទ្បា

 ០៩-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​អាជ្ញាកណ្តាលចិត្តធម៌ម្នាក់ សុំហត្ថលេខារបស់ Haaland ដើម្បីយកទៅរៃអង្គាសប្រាក់ជួយអ្នកជំងឺអូទីសឹម

បរទេស៖ ជំនួយការអាជ្ញាកណ្តាលរ៉ូម៉ានី លោក Octavian Sovre ស្នើសុំឱ្យខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Borussia Dortmund ចុះហត្ថលេខាលើកាតលឿង និងកាតក្រហមរបស់គាត់ ដើម្បីយកទៅឱ្យក្រុមការងារសប្បុរសធម៌យកទៅរៃអង្គាសប្រាក់ដើម្បីទ្រទ្រង់ដល់អ្នកជំងឺអូទីសឹម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland
Erling Haaland

កាតដែលបានចុះហត្ថលេខា ត្រូវបានបរិច្ចាគដល់មជ្ឈមណ្ឌលអូទីសឹម SOS និង Simona Zlibut ដែលជាមជ្ឈមណ្ឌលព្យាបាលរៀបចំដោយអាណាព្យាបាលរបស់អ្នកជំងឺអូទីសឹម នឹងត្រូវបានដាក់ដេញថ្លៃនៅចុងខែនេះតាមហ្វេសប៊ុក។

កូនស្រីអាយុ ២១ ឆ្នាំរបស់ Zlibut ជាមនុស្សវង្វេងស្មារតីហើយនាងបាននិយាយថាមជ្ឈមណ្ឌលពឹងផ្អែកលើអំណោយដែលគេបរិច្ចាក។

ជំនួយការអាជ្ញាកណ្ដាល លោក Octavian Sovre សុំហត្ថលេខារបស់ Haaland
ជំនួយការអាជ្ញាកណ្ដាល លោក Octavian Sovre សុំហត្ថលេខារបស់ Haaland

នាងបាននិយាយថា "ក្មេងស្រីតូចរបស់ខ្ញុំមិនដឹងថាពេលណាត្រូវទៅបន្ទប់ទឹក នាងមិនអាចបរិភោគតែម្នាក់ឯងបានទេ ... ហើយការចំណាយគឺថ្លៃណាស់" ។

Erling Haaland
Erling Haaland

លោក Sovre បានចាត់ចែងឱ្យ Haaland ចុះហត្ថលេខាលើកាតនៅចុងបញ្ចប់នៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរវាងក្រុម Dortmund និង Manchester City នៅឯ Etihad Staidum កាលពីថ្ងៃអង្គារ។ វាមិនមែនជាពិធីសាររបស់មន្រ្តីរៀបចំការប្រកួតក្នុងការស្នើសុំឱ្យកីឡាករចុះហត្ថលេខាក្រោយការប្រកួតនោះទេ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T