លោកជំទាវ​ ឱ​ វណ្ណឌីន បដិសេធ មិនបានទទួលសារ ខ្លឹមសារផ្លាស់ប្តូរ លាក់ចំនួនអ្នកឆ្លងកូវីដ ដូចការចែកចាយបន្តនេះទេ

//s9.kh1.co/37/37dcbe708372d1fbff3274097329a59d3971ace8.jpg
សង្គម

 ០៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មុននេះបន្តិច លោកជំទាវ បានចេញបដិសេដភ្លាមៗ ក្រោយបានឃើញ ការចែកចាយបន្ត ខ្លឹមសារ ផ្លាស់ប្តូរនិងលាក់ ចំនួនអ្នកឆ្លងកូវីដ

រាជធានីភ្នំពេញ ៖ មុននេះបន្តិច លោកជំទាវ​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បានមានប្រសាសន៍បដិសេធ យ៉ាងដាច់អហំកា ក្រោយពេល បានឃើញ ការចែកចាយតៗគ្នា នូវដំណឹងព័ត៌មាន ក្លែងក្លាយ ដែលមានខ្លឹមសារ លាក់ទុកនិងផ្លាស់ប្តូរ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដូចការឃើញក្នុង ការសន្ទនា តាមបណ្តាញតេឡេក្រាម នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោកជំទាវ ឱ​ វណ្ណឌីន បានលើកហេតុផលថា នេះអាចជាសារបន្លំ ព្រោះលោកជំទាវ មិនបានទទួលសារណាមួយ ក្នុងខ្លឹមសារដូច្នេះទេ មិនតែប៉ុណ្ណោះ សូម្បីឈ្មោះលោកជំទាវ ក៏សរសេរមិនត្រូវដែរ ។

គួរបញ្ជាក់ថា លោកជំទាវ បានមានប្រសាសន៍បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ៖

ខ្ញុំសុំបដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និង មិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឱ្យដាក់តូលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារនេះឡើយ។ សូម្បីតែឈ្មោះខ្ញុំក៏សរសេរខុសដែរ អាចជាសារបន្លំ និងក្លែងក្លាយហើយ ​សុំមេត្តាកុំចែកចាយបន្តទៀតអីណា ដែល ធ្វើឱ្យមានការច្របូកច្របល់លើបញ្ហាទិន្នន័យនេះ៕

  លោកជំទាវ​ ឱ​ វណ្ណឌីន

ប្រភព៖ ក្រសួងព័ត៌មាន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T