កម្សាន្ត៖ ដូចពុកម៉ែបងប្អូនជ្រាបរួចមកហើយថា តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស ណុប បាយ៉ារិទ្ធ ក៏ជាជនម្នាក់ផងដែរក្នុងចំណោមអ្នកកើតវីរុសកូវីដ១៩ ក្នុងនោះដែរ មកទល់ពេលនេះ តារាចម្រៀងរូបនេះ បានជាសះស្បើយហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជាលោក បានជាសះស្បើយហើយក្តី តែ លោកនៅតែចងចាំស្រណោះ និង ខ្លោចចិត្តកាលលោកធ្លាប់សម្រាកព្យាបាលនៅសណ្ឋាគារ The Great Dukes ដោយបានឃើញផ្ទាល់នូវសកម្មភាព ការយកចិត្តទុកដាក់ និង ការនឿយហត់របស់ក្រុមគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយចិត្តទាំងយប់ទាំងថ្ងៃជួយព្យាបាលអ្នកជំងឺគ្រប់រូប ពីជំងឺដ៏កំណាចកូវីដ១៩។
កាលពីម្សិលមិញ លោក ណុប បាយ៉ារិទ្ធ បានបញ្ចេញនូវរូបភាពប៉ុន្មានសន្លឹកនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានសរសេរសារមួយដែលមានខ្លឹមសារដូច្នេះថា៖
ខ្ញុំឃើញរូបទាំងអស់នេះហើយ បានត្រឹមខ្លោចចិត្តគ្មានពាក្យអធិប្បាយទេ តែខ្ញុំសង្ឃឹមជឿជាក់ថា ក្រោយពីបងប្អូនបានឃើញរូបទាំងនេះហើយ បងប្អូនអាចសួរទៅបេះដូងខ្លួនឯងបាន ! បើអាណិតពេទ្យ អាណិតគ្រួសារ សូមគិតពីការឆ្លងនៃមេរោគកូវីដ១៩ គ្មានបាលីការពារមេរោគកូវីដ១៩ទេ ប៉ុន្តែ ៣កុំ ៣ការពារ ជាគោលការណ៍ដែលទន្ទេញអោយចាំនិងអនុវត្តន៍អោយជាប់ ដើម្បីបង្ការខ្លួនអ្នកនិងគ្រួសារពីការឆ្លងបាន៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖












