លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារការចម្លងនៃកូវីដ១៩ ដោយចូលឆ្នាំខាងមុខ ត្រូវស្នាក់នៅផ្ទះ ឬ New Year at Home

//s9.kh1.co/06/06056636812e8c0a9840b85089f85c37991187a6.jpg
សង្គម

 ០៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារការចម្លងនៃកូវីដ១៩ ដោយចូលឆ្នាំខាងមុខ ត្រូវស្នាក់នៅផ្ទះ ឬ New Year at Home

រាជធានីភ្នំពេញ៖ ​ រដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ដោយសុំអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការការពារការចម្លងនៃវីរុសកូវីដ១៩ នៅឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយត្រូវអនុវត្តន៍នូវវិធានការ ចូលឆ្នាំនៅផ្ទះ ឬជាភាសាអង់គ្លេស New Year at Home។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកជំទាវ ឱ វណ្ណឌីន
លោកជំទាវ ឱ វណ្ណឌីន

ក្នុងនោះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ក្នុងសារមួយដូច្នេះថា៖

ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្តចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បើខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វើជូនពួកគាត់ តែបើខ្ញុំធ្វើគឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបើយើងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា យើងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។

លោកជំទាវ ឱ វណ្ណឌីន
លោកជំទាវ ឱ វណ្ណឌីន

លោកជំទាវបន្តទៀតថា៖

អ្នកឆ្លងរកឃើញកើនឡើងច្រើន បង្កើតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ:ក្នុងរយៈពេលយូរដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់ សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ ដូច្នេះខ្ញុំសូមបង្កើតពាក្យថា៖ «ចូលឆ្នាំនៅផ្ទះ» ឫ «New Year at Home» ជាមួយនិងការអនុវត្តវិធានការ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹង ការវាយលុកធ្ងន់ធ្ងរលើសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វេីឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយើងផងដែរ។ ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា «ចូលឆ្នាំនៅផ្ទះ» មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរី ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី ! សួស្តីឆ្នាំថ្មី ! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា៕ 

ប្រភព៖ Fresh News

Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T