អេស្ប៉ាញ៖ កីឡាករ Kylian Mbappe ពិតជាបានដើរតួយ៉ាងសំខាន់មែនទែននៅក្នុងការប្រកួតដែលក្រុមអ្នកមាន Paris Saint-Germain បានទទួលជ័យជម្នះលើក្រុម Bayern Munich កាលពីយប់ថ្ងៃពុធកន្លងទៅ ប៉ុន្តែតាមសេចក្តីរាយការណ៍គាត់អាចនឹងផ្ទេរចេញពីក្រុម PSG ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក្នុងនោះក្លិប Real Madrid គឺមានភាគរយខ្ពស់ជាងគេដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ អ្នកកាសែតសញ្ជាតិអេស្ប៉ាញលោក Josep Pedrerol ជឿជាក់យ៉ាងមុតមាំថា Mbappe នឹងផ្ទេរមកកាន់ក្រុម Real Madrid ដាច់ខាត ហើយកិច្ចព្រមព្រៀងនឹងធ្វើឡើងឆាប់ៗនារដូវក្តៅនេះ ពោលគឺមួយឆ្នាំមុនកុងត្រារបស់គាត់នឹងផុតកំណត់ជាមួយ PSG។

លោក Pedrerol បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍នៃកម្មវិធី El Chiringuito យ៉ាងដូច្នេះថា៖
ខ្ញុំធ្លាប់បាននិយាយរួចមកហើយថា Real Madrid គឺជាប្រធានបទមួយដែលអាចចុះកុងត្រាយក Erling Haaland និង Mbappe រួមជាមួយនឹង David Alaba ផងដែរ។ មែនទែនទៅ Alaba គឺមានភាពងាយស្រួលជាង ម្យ៉ាងទៀតយើងក៏នឹងរង់ចាំមើល Haaland សិនដែរ ប្រសិនបើ Dortmund ព្រមលក់នៅក្នុងរដូវកាលនេះ។ ប៉ុន្តែខ្ញុំដឹងច្បាស់ណាស់ថា Real Madrid កំពុងមានទំនុកជាខ្លាំងថានឹងអាចចុះកុងត្រាយក Mbappe ច្រើនជាង Haaland។ ខ្ញុំគិតថាវាបានដំណើរការរួចទៅហើយដែល Mbappe នឹងមកលេងឱ្យ Real Madrid នារដូវកាលក្រោយ៕

ប្រភព៖ Marca