មហាជននាំគ្នាឆ្ងល់ព្រាត ខណៈដល់ថ្ងៃចូលរោងការហើយ កូនកំលោះសល់តែខោខ្លី ប៉ុន្តែមង្គលការនៅតែប្រព្រឹត្តទៅដោយរលូន

//s9.kh1.co/79/79f7c83496bfe8e93babd784ef7667e457dc76f0.jpg
សង្គម

 ០៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ រូបថតរបស់គូស្នេហ៍វ័យក្មេងមួយគូ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គមធ្វីតទ័រ ដោយសារកូនកំលោះស្លៀកតែខោខ្លីប៉ុណ្ណោះ អំឡុងថ្ងៃពិសេសរបស់ខ្លួន។

ឥណ្ឌូណេស៊ី៖ កាលពីពេលថ្មីៗនេះ រូបថតរបស់គូស្នេហ៍វ័យក្មេងមួយគូ នៅភាគខាងកើតតំបន់ Java ប្រទេសឥណ្ឌូណេស៊ី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គមធ្វីតទ័រ ដោយសារកូនកំលោះស្លៀកតែខោខ្លីប៉ុណ្ណោះ ហើយលើសពីនេះ ថែមទាំងមានចំណងព្យួរដៃ និងបង់រុំពីរបីកន្លែងនៅលើជង្គង់របស់គាត់ទៀតផង ខណៈកូនក្រមុំគ្រងឈុតតាមទំនៀមទម្លាប់ប្រពៃណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីកម្រងរូបភាព ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមមក អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនហាក់មានការងឿងឆ្ងល់អំពីសម្លៀកបំពាក់និងមូលហេតុ ដែលកូនកំលោះបានស្លៀកពាក់បែបនេះ។ 

យ៉ាងណាមិញ តាមយោងតាមគេហទំព័រ Kompas បានឲ្យដឹងថា តាមពិតទៅកូនកំលោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលគាត់បានធ្លាក់ពីលើម៉ូតូហើយ បណ្ដាលឲ្យរងរបួសនៅមុនថ្ងៃរៀបការ៤ថ្ងៃ។

ជុំវិញបញ្ហានេះដែរ នាង Elinda Dwi Kristiani ដែលជាកូនក្រមុំបាននិយាយថា Suprapto (កូនកំលោះ) មិនអាចស្លៀកឈុតប្រពៃណីបានទេ ពីព្រោះគាត់ទើបតែវះកាត់ស្មាដែលរងរបួស។

ហើយទោះជាលោក Suprapto ហាក់មើលទៅដូចជាមិនសប្បាយចិត្ដ ដូចការដែលបានរំពឹងទុកក្នុងថ្ងៃពិសេសរបស់គាត់ក៏ដោយ ប៉ុន្ដែគាត់ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះការចូលរួមពិធីមង្គលការទាំងខ្លួនមានរបួសដូច្នេះ ហើយគាត់ត្រូវបានគេសសើរថាជា មនុស្សដែលមានទំនួលខុសត្រូវផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ពិធីមង្គលការ
ពិធីមង្គលការ
ពិធីមង្គលការ
ពិធីមង្គលការ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T