អីយ៉ាស់! ប្រធានក្លិប Barca ចង់បានតារាជួរមុខរបស់ Man UTD ម្នាក់

//s9.kh1.co/b0/b06ae5b14ca529663e1365d9deddd02d8b318706.jpg
កីទ្បា

 ០៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រធានក្លិប Barcelona ចង់បានខ្សែបម្រើឆ្នើមរបស់ Man UTD ម្នាក់នេះ

អង់គ្លេស៖ យោងតាមការរាយការណ៍ ប្រធានក្លិបអ្នកមានបុណ្យ Barcelona គឺលោក Joan Laporta បានដាក់គោលដៅចង់យកខ្សែបម្រើ Paul Pogba ដែលកំពុងលេងឲ្យក្លិបបិសាចក្រហម Manchester United និងចង់យកកីឡាករសញ្ជាតិបារាំងនេះមករួមក្រុមនៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Joan Laporta
  លោក Joan Laporta
  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

កំឡុងពេលស្នាក់នៅទឹកដី Old Trafford គឺ Pogba ពិតជាលេងបានល្អគួរឲ្យកត់សម្គាល់ ប៉ុន្តែកាលពីចុងឆ្នាំ២០២០ កន្លងទៅនេះ ភ្នាក់ងារតំណាងរបស់គេគឺលោក Mino Raiola បានប្រកាសជាសាធារណៈថា Pogba មិនសប្បាយចិត្តក្នុងការស្នាក់នៅជាមួយ Manchester United នោះឡើយ និងចង់ចាកចេញពីក្លិបដោយមិនចង់បន្តកុងត្រាថ្មីណាមួយទៀតទេ។

  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

យ៉ាងណាមិញទោះ Barcelona ចង់បាន Paul Pogba ក្ដីក៏គេនៅមិនទាន់ដឹងថា Man UTD អនុញ្ញាតឲ្យគេចាកចេញដែរឬអត់ ខណៈដែលក្រុមមានខ្សែបម្រើឆ្នើមជាច្រើននាក់ទៀតដូចជា Bruno Fernandes និង Donny van de Beek ជាដើម។

  ខ្សែបម្រើ Bruno Fernandes និង Paul Pogba
  ខ្សែបម្រើ Bruno Fernandes និង Paul Pogba

កីឡាករវ័យ២៨ឆ្នាំនេះនឹងក្លាយជាខ្សែបម្រើដ៏ស័ក្តិសមនៅ Barcelona ដើម្បីពង្រឹងប្រព័ន្ធនៃការលេងរបស់ក្រុមព្រោះតំបន់បម្រើរាងមានភាពទន់ខ្សោយបន្តិចបន្ទាប់ពីការចាកចេញរបស់ Ivan Rakitic ហើយបើទោះ Barcelona បានព្រមព្រៀងប្ដូរ Artur Melo យក Miralem Pjanic ពី Juventus ក៏ដោយក៏គេនៅតែមិនទាន់អាចលេងចុះសម្រុងជាមួយក្រុមបាន។

  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

ក្រៅពី Paul Pogba គឺ Barcelona ក៏ចង់បានខ្សែការពារ Matthijs De Ligt នៅ Juventus ផងដែរ៕

  ខ្សែការពារ Matthijs De Ligt 
  ខ្សែការពារ Matthijs De Ligt 

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T