ក្រុម​បិសាច​​ក្រហម Manchester United ធ្វើបាន​​យ៉ាង​ល្អ​ក្នុង​វគ្គ​ ៨ក្រុម​ចុងក្រោយ​នៅ ​Europa League

//s9.kh1.co/3d/3dfde36b9c422f6db83e140e5013d1d3d81d9b59.jpg
កីទ្បា

 ០៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមបិសាចក្រហម Manchester United បានបោះជំហានឆ្ពោះទៅរកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ជាមួយនឹងជ័យជម្នះក្រៅដីលើ Granada ក្នុងជើងទី ១ នៃវគ្គ ៨ ក្រុមចុងក្រោយរបស់ពួកគេ។

ក្រុមបិសាចក្រហម Manchester United បានបោះជំហានឆ្ពោះទៅរកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ជាមួយនឹងជ័យជម្នះក្រៅដីលើ Granada ក្នុងជើងទី ១ នៃវគ្គ ៨ ក្រុមចុងក្រោយរបស់ពួកគេ។កីឡាករ Marcus Rashford បានជួយ ឲ្យក្រុម Man United នាំមុខនៅពេលដែលគាត់បានទទួលបាល់យ៉ាងល្អ​ពីការ​​បញ្ជូន​របស់កីឡាករ Victor Lindelof និងបានស៊ុតបញ្ចប់ទីគ្រាប់ទី១ទៅលើក្រុមGranada ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរបស់Manchester United ទល់នឹងGranada
ការប្រកួតរបស់Manchester United ទល់នឹងGranada

ក្នុងការប្រកួតនេះផងដែរកីឡាករ Yangel Herrera ដែលខ្ចីជើងពីក្រុម Manchester City និង អតីតខ្សែប្រយុទ្ធ​របស់ក្រុម Tottenham កីឡាករ Roberto Soldado បានព្យាយាមវាយលុកនិងសម្រុកទៅលើក្រុមភ្ញៀវ Manchester United ផងដែរ ប៉ុន្តែមិនមែនជាពេលវេលាសំណាងរបស់ពួកគេ។

ការប្រកួតរបស់Manchester United ទល់នឹងGranada
ការប្រកួតរបស់Manchester United ទល់នឹងGranada

បន្ទាប់មកបិសាចក្រហមក៏បានបើកការនាំមុខជាបន្តនៅពេលដែលកីឡាករ Bruno Fernandes បានទាត់បាល់​ពិន័យ ១១ ម៉ែត្រ បានយ៉ាងល្អបន្ទាប់ពីកីឡាករ Yan Brice បានបង្ករកំហុសទៅលើខ្សែបម្រើព័រទុយហ្កាល់រូបនេះ។

ការប្រកួតរបស់Manchester United ទល់នឹងGranada
ការប្រកួតរបស់Manchester United ទល់នឹងGranada
ការប្រកួតរបស់Manchester United ទល់នឹងGranada
ការប្រកួតរបស់Manchester United ទល់នឹងGranada

គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី ២ គឺធ្វើឡើងនៅទឹកដី Old Trafford របស់Manchester United ក្នុងរយៈ​ពេល​មួយសប្តាហ៍ខាងមុខ ដែលអ្នកណាឈ្នះសរុបទាំងពីរជើងនោះនឹងបានទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រដែល​នឹងត្រូវជួបក្រុម Ajax ឬក្រុម Roma ដោយការប្រកួតជើងទី១គឺក្រុមអ៊ីតាលីបាននាំមុខ ២-១ បន្ទាប់ពីការប្រកួត​ដែលធ្វើនៅហូឡង់៕

Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T