អតីតកីឡាករ Juventus ថា កីឡាករម្នាក់នេះសាកសមនឹងជំនួសតំណែងរបស់ Messi និង Ronaldo

//s9.kh1.co/57/572f061644a079d957ce725f59bb72d18eceb28b.jpg
កីទ្បា

 ០៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក David Trezeguet គិតថា Kylian Mbappe នឹងស្នងតំណែងរបស់ Lionel Messi និង Cristiano Ronaldo

បរទេស៖ អតីតសមាជិកក្រុម Juventus លោក David Trezeguet បានចាត់ទុក Kylian Mbappe ជាអ្នកស្នងតំណែងរបស់ Lionel Messi និង Cristiano Ronaldo នាថ្ងៃខាងមុខ​ និង បានលើកទឹកចិត្តរូបគេក្នុងការប្រជែងយកពានរង្វាន់ឯត្តជន Ballon d'Or

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Trezeguet
David Trezeguet

ជាការពិតណាស់ Messi និង Ronaldo គឺជា កីឡាករដ៏ជោគជ័យបំផុតនៅក្នុងពិភពបាល់ទាត់ដោយអ្នកទាំងពីរធ្លាប់ឈ្នះពានរង្វាន់ Ballon d'Or បូកចូលគ្នាដល់ទៅ១១សម័យ។ យ៉ាងណាក្តី នៅពេលបច្ចុប្បន្ន អ្នកទាំងពីរបានចាប់ផ្តើមកើនអាយុបន្តិចម្តងៗហើយជាក់ស្តែង Messi គឺ អាយុ៣៣ឆ្នាំ និង Ronaldo ៣៦ឆ្នាំ ធ្វេីឲ្យលោក David គិតថា Mbappe គឺ ជាកីឡាករដែលសាកសមបំផុតក្នុងការស្នងភាពជោគជ័យរបស់ពួកគេ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

លោក David បាននិយាយថា៖

Mbappe កំពុងតែនៅលើផ្លូវក្នុងការទៅដណ្តើមយកពានរង្វាន់ Ballon d'Or។ គាត់បានបង្ហាញឲ្យគ្រប់គ្នាបានដឹងថា គាត់សាកសមក្នុងការជំនួសតំណែងរបស់ Messi និង Ronaldo៕

លោក David Trezeguet
កីឡាករ​ Kylian Mbappe និង Lionel Messi
កីឡាករ​ Kylian Mbappe និង Lionel Messi
កីឡាករ​ Kylian Mbappe និង Cristiano Ronaldo
កីឡាករ​ Kylian Mbappe និង Cristiano Ronaldo

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T