អឺរ៉ុប៖ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ ត្រូវនឹងថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២១ ជាការប្រកួតជើងទី១ វគ្គ ៨ ក្រុមចុងក្រោយនៃក្របខណ្ឌលំដាប់ទី ២ របស់អឺរ៉ុប Europa League រវាងក្រុមម្ចាស់ផ្ទះ Granada ទល់នឹងក្រុមភ្ញៀវបិសាចក្រហម Manchester United។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រាប់ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុមបិសាចក្រហមបាននាំទ័ពទៅលត់ក្រុម Granada ដល់ក្នុងដីមិនឱ្យតដៃរួចក្នុងលទ្ធផល ២-០។

ជាការពិតណាស់ Man UTD ពិតជាធ្វើបានល្អមែនទែន ខណៈទាំងពីរគ្រាប់របស់ក្រុមបិសាចក្រហមគឺរកបានដោយកីឡាករពីររូបផ្សេងគ្នា។ គ្រាប់បើកឆាកដំបូងគឺរកបានដោយកីឡាករ Marcus Rashford នៅនាទីទី ៣១។ ជិតនឹងបញ្ចប់ការប្រកួតទៅហើយ Man UTD ក៏បានបន្ថែមមួយគ្រាប់ទៀត ដែលរកបានដោយកីឡាករ Bruno Fernandes នៅនាទីទី ៩០ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ។

យ៉ាងណាមិញ មួយគ្រាប់ដែលរកបានដោយកីឡាករ Rashford កាលពីយប់មិញនេះបានធ្វើឱ្យគាត់ក្លាយជាកីឡាកររបស់អង់គ្លេសដំបូងគេដែលរកបាន ៨ គ្រាប់ឱ្យក្រុម Manchester United នៅក្នុងពានរង្វាន់ Europa League ក្នុងមួយរដូវកាល ខណៈកំណត់ត្រាបែបនេះបានធ្វើឱ្យ Rashford តាមស្មើកំណត់ត្រា ៥៦ ឆ្នាំរបស់លោក Bobby Charlton ដែលលោកធ្លាប់ធ្វើបានកាលពីឆ្នាំ ១៩៦៤-១៩៦៥។
8 - Marcus Rashford is the first English player to score eight goals for @ManUtd in European competition in a single season (excluding qualifiers) since Bobby Charlton in 1964-65. Footsteps. #UEL pic.twitter.com/pskfaBm3OI
— OptaJoe (@OptaJoe) April 8, 2021
គួរបញ្ជាក់ដែរថា ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយរវាងក្រុម Man UTD និង Granada នឹងប្រកួតនៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ ខាងមុខ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Goal