អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Antoine Griezmann បានក្លាយទៅជាឪពុកគេលើកទីបីកាលពីម្សិលមិញបន្ទាប់ពីភរិយារបស់គាត់ គឺអ្នកស្រី Erika Choperena សម្រាលកូនបានដោយជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺ កូនៗទាំងបីរបស់ Griezmann សុទ្ធតែកើតនៅក្នុងថ្ងៃ និង ខែដូចគ្នាទាំងអស់ខុសតែឆ្នាំប៉ុណ្ណោះ ពោល គឺ កូនច្បង Mia កើតនៅក្នុងឆ្នាំ២០១៦ កូនទីពីរ Amaro ឆ្នាំ២០១៩ និងចុងក្រោយ គឺ Alba ឆ្នាំ២០២១ នៅថ្ងៃទី៨ ខែ មេសា ដូចគ្នា។

គួរបញ្ជាក់ដែរថា Griezmann ពុំបានមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមឡើយកាលពីម្សិលមិញដោយសាររូបគាត់ត្រូវមានវត្តមាននៅក្បែរភរិយាជាប់ជានិច្ចក្នុងការសម្រាលកូន ប៉ុន្តែរូបគាត់នឹងត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃនេះដើម្បីត្រៀមក្នុងជំនួបទល់នឹង Real Madrid នៅថ្ងៃអាទិត្យខាងមុខនេះ៕

ប្រភព៖ marca