Boom Panadda ប្រកាសក្ដែងៗថាស្នេហាជាមួយប្រុសក្មេងសង្ហា ឈានដល់ផ្លូវបែកបាក់?

//s9.kh1.co/66/6681cf5801565faca7eb6007b57bee5b2733b19f.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទាក់ទងគ្នាច្រើនឆ្នាំមកហើយមកប្រាប់ថាបែកគ្នាទាំងទឹកមុខស្រស់ញញឹម ហ្វេនៗស្ទើរតែមិនចង់ជឿ

ថៃ៖ Boom Panadda គឺជាតារាសិល្បៈជើងចាស់ និងជាពិធីការនីដ៏ល្បីមួយរូបដែលមានឈ្មោះបោះសម្លេងមកតាំងពីយូរយារណាស់មកហើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនស្គាល់ នាងមិនតិចទេ។ ហើយសម្រាប់រឿងស្នេហាវិញ គឺនាងមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹង បុរសរូបសង្ហាម្នាក់មានសាច់ដុំធំៗគឺលោក God Atip ដែលជាកីឡាករអត្តពលិកជម្រើសជាតិម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Boom Panadda
Boom Panadda

ក្នុងពេលកន្លងទៅថ្មីៗនេះស្រាប់តែ Boom Panadda នាងបានធ្វើការប្រកាសក្ដែងៗជាមួយនឹងទំនាក់ទំនងបែកបាក់រវាងនាង និងគូស្នេហ៍ដែលធ្លាប់ទាក់ទងគ្នាជាច្រើនឆ្នាំ នៅក្នុងបណ្ដាញសង្គមដោយមិនបានប្រាប់ពីមូលហេតុឬក៏បញ្ហាអ្វីនោះទេដោយគ្រាន់តែនាងបានប្រាប់ថាៈ

ខ្ញុំនិងសង្សាររបស់ខ្ញុំគឺបានសម្រេចចិត្តបែកផ្លូវគ្នាហើយ

Boom Panadda
Boom Panadda និង God Atip
Boom Panadda និង God Atip

 រឿងរ៉ាវនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល និងសោកស្ដាយចំពោះនាងជាខ្លាំង តែក្នុងនោះក៏បានធ្វើឱ្យហ្វេនៗអ្នកគាំទ្រមានមន្ទិលសង្ស័យ និងចម្ងល់ជាខ្លាំងផងដែរ ព្រោះទោះបីជាប្រកាសថាបែកគ្នាក៏ពិតមែន តែទឹកមុខរបស់នាងនៅតែញញឹមស្រស់ដូចគ្មានរឿងអ្វីកើតឡើង ទាំងនេះហើយដែលបានធ្វើឱ្យមហាជនជាច្រើននាក់ចោទជាសំណួរទៅកាន់នាងថាៈ

តើការបែកគ្នានេះជារឿងពិតឬគ្រាន់តែជាការនិយាយលេងទេ?

អ្នកខមមិន

សម្រាប់ចម្លើយថារឿងបែកបាក់គ្នាឬក៏អត់យ៉ាងណានោះគឺ Boom​​ panadda មិនទាន់ចេញមកបកស្រាយបន្ថែមនោះតែគឺមានតែរងចាំតាមដានមើលបន្តទៀត៕

Boom Panadda និង God Atip
Boom Panadda និង God Atip
Boom Panadda និង God Atip
Boom Panadda និង God Atip
ទឹកមុខBoom Panadda ពេលប្រាប់ថាបែកគ្នា
ទឹកមុខBoom Panadda ពេលប្រាប់ថាបែកគ្នា
ទឹកមុខBoom Panadda ពេលប្រាប់ថាបែកគ្នា
ទឹកមុខBoom Panadda ពេលប្រាប់ថាបែកគ្នា
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T