ក្លិប Barcelona នឹងផ្តល់កិច្ចសន្យាថ្មីសម្រាប់ Ousmane Dembele រហូតដល់ឆ្នាំ ២០២៥

//s9.kh1.co/b5/b5449e013d94eda0fbc3adec90bde9fd9cd035b0.jpg
កីទ្បា

 ០៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្លិប Barcelona នឹងផ្តល់កិច្ចសន្យាថ្មីសម្រាប់កីឡាករ Ousmane Dembele រហូតដល់ឆ្នាំ ២០២៥

អេស្ប៉ាញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុម Barcelona បានត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់ជូន Ousmane Dembele នូវកិច្ចសន្យាថ្មីដែលនឹងធ្វើឱ្យរូបគេបន្តលេងនៅ Camp Nou រហូតដល់ឆ្នាំ ២០២៥ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ousmane Dembele
Ousmane Dembele

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករបារាំងរូបនេះនឹងផុតកំណត់នៅរដូវក្តៅក្រោយ ប៉ុន្តែ Barca ចង់ឱ្យ Dembele ចុះកុងត្រាមុនពេលបញ្ចប់រដូវកាលនេះ។

Ousmane Dembele
Ousmane Dembele

ប្រសិនបើ Dembele មិនបន្តនៅប៉ុន្មានខែខាងមុខនេះ ក្លិបសុខចិត្តដាក់លក់គាត់ដើម្បីជៀសវាងការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់។

Ousmane Dembele
Ousmane Dembele

Dembele ត្រូវបានគេគិតថាចង់ស្នាក់នៅ ប៉ុន្តែវាមិនច្បាស់ទេថាតើគាត់សប្បាយចិត្តចំពោះការកាត់ប្រាក់ខែដែលគាត់អាចនឹងត្រូវទទួលយកដោយសារបញ្ហាហិរញ្ញវត្ថុរបស់ Barca ។

Ousmane Dembele
Ousmane Dembele

Barca ដឹងថាការមានចំណាប់អារម្មណ៍លើ Dembele អាចធ្វើឱ្យមានបញ្ហាស្មុគស្មាញផ្សេងៗ។ ក្រុមបិសាចក្រហម Manchester United, Chelsea និង Juventus សុទ្ធសឹងត្រូវបានគេនិយាយថាចង់បានខ្សែប្រយុទ្ធរូបនេះ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T