ពិតជាគួរឱ្យគោរព! ការពិតត្រូវបានលាតត្រដាងនៅពីក្រោយរឿងដែលអជ្ញាកណ្តាលតាមសុំហត្ថលេខា Haaland ថ្ងៃមុន

//s9.kh1.co/f1/f10f19a11029a5d632d078ce411d06b5951cc72e.jpg
កីទ្បា

 ០៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការពិតត្រូវបានលាតត្រដាងនៅពីក្រោយរឿងដែលអជ្ញាកណ្តាលតាមសុំហត្ថលេខា Haaland ថ្ងៃមុន។

អឺរ៉ុប៖ មូលហេតុពិតជុំវិញរឿងរ៉ាវដែលមន្ត្រីអជ្ញាកណ្តាលម្នាក់បានតាមសុំហត្ថលេខារបស់់ Erling Haaland នៅក្នុងការប្រកួតជើងទី ១ វគ្គ ៨ក្រុមចុងក្រោយ ក្របខណ្ឌ Champions League រវាងក្រុមមេឃខៀវ Manchester City និង Borussia Dortmund ត្រូវបានបង្ហាញឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Sovre
លោក Sovre

អាជ្ញាកណ្តាលខ្សែបន្ទាត់សញ្ជាតិ រ៉ូម៉ានី ជាអ្នកកាត់សេចក្តីមួយរូបនៅក្នុងការប្រកួតដែលក្រុម Man City បានទទួលជ័យជម្នះលើក្រុម Dortmund ក្នុងលទ្ធផល ២-១ នាទឹកដី Etihad Stadium បន្ទាប់ពីការប្រកួតបានបញ្ចប់អជ្ញាកណ្តាលរូបនេះត្រូវបានគេមើលឃើញថា​ លោកបានតាមសុំហត្ថលេខារបស់ខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស នៅតាមផ្លូវចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ខណៈការធ្វើបែបនេះរបស់លោកត្រូវបានបណ្តាញសង្គម ក៏ដូចជាអ្នកសារព័ត៌មានផ្សេងៗបានចោទសួរអំពីទង្វើរឆ្គាំឆ្គងក្នុងនាមជាអជ្ញាកណ្តាលកាត់សេចក្តីរបស់លោកជាខ្លាំង។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញ ពេលនេះលោក Sovre បានចេញមុខបញ្ជាក់ហេតុផលពិតប្រាកដអំពីទង្វើដែលលោកបានរំលោភបំពានវិជ្ជាជីវៈក្នុងនាមជាអជ្ញាកណ្តាល។ តាមពិតទៅលោកតាមសុំហត្ថលេខាបែបនេះគឺដោយសារតែលោកចង់បានហត្ថលេខារបស់កីឡាករបាល់ទាត់ល្បីៗដើម្បីទុកយកទៅដេញថ្លៃជួយក្នុងអំពើសប្បុរសធម៌ ពោលគឺលោកនឹងយកលុយទាំងអស់នោះទៅជួយមនុស្សពេញវ័យ និង អ្នកមានជម្ងឺសរសៃប្រសាទនៅក្នុងប្រទេស រ៉ូម៉ានី ផ្ទាល់។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យោងតាមការអះអាងរបស់ប្រធានសមាគមន៍ជីវឧស្ម័នលោក Simona Zlibut បានថ្លែងប្រាប់គេហទំព័រ Gazeta យ៉ាងដូច្នេះថា៖

ជាការពិតណាស់ ទង្វើបែបនេះគឺជារឿងប្រសើរបំផុតដែលគាត់បានធ្វើជាយូរមកហើយ។ ប្រហែលជាមនុស្សគ្រប់គ្នាមិនបានដឹងទេ, ប៉ុន្តែ Sovre តែងតែធ្វើបែបនេះដើម្បីជួយទ្រទ្រង់ដល់សមាគមន៍។ គាត់បានជួយយើងច្រើនឆ្នាំមកហើយ៕

  លោក Simona Zlibut 

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T