មានដឹងអត់ថា អ្នកណាកំពុងឈរនៅលើគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ UCL ក្នុងរដូវកាលនេះ?

//s9.kh1.co/8c/8cb82ce253c3fe7c570157e360c11ba57042c6dd.jpg
កីទ្បា

 ០៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Erling Haaland កំពុងឈរនៅលើគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ UCL ក្នុងរដូវកាលនេះ

អឺរ៉ុប៖​ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Borussia Dortmund កីឡាករ Erling Haaland កំពុងតែឈរនៅលើកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពានរង្វាន់ Champions League នារដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Erling Haaland
   កីឡាករ Erling Haaland

បន្ទាប់ពី Haaland អ្នកកំពុងតែតាមពីក្រោយយ៉ាងប្រកៀកប្រកិតនោះ គឺ Kylian Mbappe របស់ Paris Saint Germain ដែលមាន៨គ្រាប់ បន្ទាប់ពីស៊ុតបញ្ចូលទីបានពីរគ្រាប់បន្ថែមកាលពីយប់មិញទល់នឹង Bayern Munich។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ខ្សែប្រយុទ្ធកណ្តាល Robert Lewandowski និង Karim Benzema ហាក់នៅឆ្ងាយពីកំពូលតារាងបន្តិចដោយមាន៥គ្រាប់ក្នុងដៃដូចគ្នា ប៉ុន្តែ ក្តីសង្ឃឹមនៅតែមានពីព្រោះដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ គឺ នៅសល់ពេលវែងឆ្ងាយទៀត។

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៅក្នុងពានរង្វាន់ Champions League រដូវកាលនេះ៖

១. Erling Haaland= ១០គ្រាប់

២. Kylian Mbappe= ៨គ្រាប់

៣. Youssef En-Nesyri, Neymar, Marcus Rashford, Alvaro Morata, Mohamed Salah និង Olivier Giroud= ៦គ្រាប់

៤. Ciro Immobile, Karim Benzema, Robert Lewandowski, Alassane Plea, Sergio Oliviera និង Lionel Messi= ៥គ្រាប់

៥. Mergim Berisha, Cristiano Ronaldo, Ferran Torres, Diogo Jota, Romelu Lukaku, Bruno Fernandes និង Federico Chiesa= ៤គ្រាប់៕

កីឡាករ Neymar
កីឡាករ Neymar
កីឡាករ Karim Benzema
កីឡាករ Karim Benzema
កីឡាករ Cristiano Ronaldo និង Lionel Messi
កីឡាករ Cristiano Ronaldo និង Lionel Messi
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T