មិន​ត​កុងត្រា​ឱ្យ​ ទើប​ចំឡែក​! Man City គ្រោង​បន្ត​កុងត្រា​ឱ្យ​កីឡាករ​ខ្លួន ២រូបបន្ថែមទៀត

//s9.kh1.co/8b/8b7ff895990d98cd398001e2849d2c1600dfc51b.png
កីទ្បា

 ០៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Manchester City គ្រោងនឹងបន្តកុងត្រាឱ្យកីឡាករ​សំខាន់​របស់ក្លឹប ២រូបបន្ថែមទៀត រួមមាន ខ្សែប្រយុទ្ធស្លាប Raheem Sterling និងខ្សែបម្រើប្រយុទ្ធ Phil Foden មុន​ពេល​រដូវ​កាលនេះបញ្ចប់

Eurosport បានឱ្យដឹងថា បន្ទាប់ពីបានបន្តកុងត្រាជាមួយកីឡាករឆ្នើមរបស់ខ្លួន គឺកីឡាករ Kevin De Bruyne រហូត​ដល់ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ ឥឡូវនេះ Manchester City គ្រោងនឹងបន្តកុងត្រាឱ្យកីឡាករ​សំខាន់​របស់ក្លឹប ២រូបបន្ថែមទៀត រួមមាន ខ្សែប្រយុទ្ធស្លាប Raheem Sterling និងខ្សែបម្រើប្រយុទ្ធ Phil Foden មុន​ពេល​រដូវ​កាលនេះបញ្ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kevin De Bruyne ដែលទើបបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៥<br>
កីឡាករ Kevin De Bruyne ដែលទើបបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៥

Raheem Sterling វ័យ ២៦ឆ្នាំ បានចំណាយពេលជិត ៦រដូវកាលនៅទឹកដី Etihad ក្រោយចាកចេញពីក្លឹប Liverpool កាលឆ្នាំ២០១៥ ជាមួយតម្លៃខ្លួនប្រមាណ ៦៣.៧០លានអឺរ៉ូ និងបានបង្ហាញខ្លួនសរុបឱ្យក្លឹប Manchester​ City បានចំនួន ២៨២ប្រកួតក្នុងនោះរូបគេរកបាន ១១៣គ្រាប់ និងបញ្ជូនបាល់បាន ៨៦គ្រាប់​ផង​ដែរ​។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

ចំណែកខ្សែបម្រើប្រយុទ្ធវ័យ ២០ឆ្នាំ កីឡាករ Phil Foden គឺជាធនធានយុវជនដែលបណ្តុះបណ្តាលដោយក្លឹប Machester City ផ្ទាល់ ដោយបានបង្ហាញខ្លួនក្នុងឈុតធំរបស់ក្លឹបដំបូងកាលពីដើមរដូវកាល ២០១៧-២០១៨ រហូតមកដល់បច្ចុប្បន្ន រូបគេបង្ហាញខ្លួនឱ្យក្លឹបសរុបបានចំនួន ១១៣ប្រកួត ទាត់បញ្ជូលទីបាន ២៧គ្រាប់ និងបញ្ជូន​បាល់បាន ២១គ្រាប់ផងដែរ ខណៈបច្ចុប្បន្ន រូបគេបានក្លាយជាកីឡាករសំខាន់ម្នាក់របស់លោក Pep Guardiola៕

កីឡាករ Phil Foden
កីឡាករ Phil Foden
Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T