បរទេស៖ កីឡាករឆ្នើមរបស់ក្រុម Paris Saint German គឺ កីឡាករសញ្ជាតិបារាំង Kylian Mbappe ធ្វើបានយ៉ាងល្អក្នុងការប្រកួតកាលពីយប់មិញក្នុងជំនួបប្រកួតជាមួយក្រុមការពារតំណែងជើងឯក FC Bayern Munich ក្នុងក្របខណ្ឌ័ Champion League ។


នៅក្នុងជំនួបប្រកួតដ៏ជក់ចិត្តកាលពីយប់មិញនេះ ក្រុម Paris Saint German ដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino បានបើកការនាំមុខទៅលើក្រុមការពារតំណែងជើងឯកតាំងពីនាទីទី៣ តាមរយៈការស៊ុតបញ្ជូលទីរបស់កីឡាករខ្សែប្រយុទ្ធ Kylian Mbappe ក្រោយមកនៅនាទី២៨ កីឡាករ Marquinos ក៏ស៊ុតមួយគ្រាប់ទៀត ធ្វើឱ្យក្រុមមកពីប្រទេសបារាំងមួយនេះនាំមុខក្នុងលទ្ធផល២-០ ។


យ៉ាងណាមិញ ក្រោយមកទៀតនៅនាទី ៣៧ និង នាទី៦០ កីឡាករ Choupo-Moting និង កីឡាករ Thomas Muller បានស៊ុតមួយគ្រាប់ម្នាក់ជួយឱ្យ Bayern Munich តាមបានស្មើក្នុងលទ្ធផល ២-២ ។ មិនយូរប៉ុន្មានកីឡាករ Mbappe បានបញ្ជប់ការស្មើនេះ ដោយបានស៊ុតមួយគ្រាប់ទៀតនៅនាទី៦៨ ធ្វើឱ្យក្រុម PSG យកឈ្នះក្នុងលទ្ធផល ៣-២ ៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ