ឃើញ Man UTD ចង់ចូលចែចូវ ឥលូវ Chelsea តាមយកកីឡាករ Barca ម្នាក់នេះដែរ

//s9.kh1.co/6e/6e5773e46af1de520958e61ddaf5b17d5203fbaa.jpg
កីទ្បា

 ០៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Chelsea ចួលប្រជែងជាមួយ Man UTD ក្នុងការតាមយកខ្សែប្រយុទ្ធម្នាក់របស់ Barca

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងចង់បាន ខ្សែប្រយុទ្ធ Ousmane Dembele នៃក្លិបអ្នកមានបុណ្យ Barcelona ស្របពេល Manchester United ក៏កំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាករសញ្ជាតិបារាំងរូបនេះឲ្យមករួមក្រុមនៅទឹកដី Old Trafford ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Ousmane Dembele
  ខ្សែប្រយុទ្ធ Ousmane Dembele

Dembele អាចនឹងចាកចេញពីទឹកដីកីឡដ្ឋាន Camp Nou នៅរដូវក្ដៅខាងមុខនេះ បើសិនគេមិនព្រមព្រៀងបន្តកុងត្រាថ្មីជាមួយក្លិប Barcelona ខណៈដែលក្លិបកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនិងបានសុំឲ្យកីឡាករក្នុងក្រុមទាំងអស់ព្រមកាត់បន្ថយប្រាក់ឈ្នួល។

  ខ្សែប្រយុទ្ធ Ousmane Dembele
  ខ្សែប្រយុទ្ធ Ousmane Dembele

ដោយឃើញដូច្នេះ ភាគីរបស់លោកគ្រូបង្វឹក Thomas Tuchel ក៏ចាប់អារម្មណ៍ចង់យកគេមកជំនួស Eden Hazard ដែលចាកចេញពីទឹកដី Stamford Bridge និងផ្ទេរទៅ Real Madrid កាលពីឆ្នាំ២០១៩ ក្រោយកីឡាករដែលក្លិបទិញមកដូចជា Christian Pulisic, Kai Havertz និងHakim Ziyech មិនបានបង្ហាញទម្រង់លេងល្អដូចកាលពួកគេនៅក្លិបចាស់នោះឡើយ។

Eden Hazard និង Ousmane Dembele
Eden Hazard និង Ousmane Dembele

ចាប់តាំងពីផ្ទេរមក Barcelona ក្នុងឆ្នាំ ២០១៧ ខ្សែប្រយុទ្ធ  Dembele ដែលមានវ័យ២៣ឆ្នាំបានចូលលេងមិនសូវបានជាប់លាប់ប៉ុន្មានទេព្រោះគេជាកីឡាករល្បីខាងរងរបួសញឹកញាប់ជាងគេប្រចាំក្រុម ប៉ុន្តែគេលេងបានល្អគួរឲ្យកត់សម្គាល់នៅរដូវកាលនេះដោយឆ្លងកាត់លើសពី២០ប្រកួតដោយមិនរងរបួសសូម្បីបន្តិចហើយទើបតែស៊ុតបញ្ចូលទី១គ្រាប់ជួយឲ្យ Barcelona យកឈ្នះ Real Valladolid ទៀតផង។

  ខ្សែប្រយុទ្ធ Ousmane Dembele
  ខ្សែប្រយុទ្ធ Ousmane Dembele

កាសែត Mundo Deportivo បានចុះផ្សាយថា Manchester United ប្រឹងប្រែងចែចូវយកកីឡាកររូបនេះតាំងពីរដូវកាលមុនប៉ុន្តែត្រូវ Dembele បដិសេធ តែភាគីរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer នៅតែមិ បោះបង់។

  ខ្សែប្រយុទ្ធ Ousmane Dembele
  ខ្សែប្រយុទ្ធ Ousmane Dembele

យ៉ាងណាមិញ ទោះ Chelsea និង Man UTD ចង់បានប៉ុណ្ណាក៏មើលទៅ Dembele អាចនឹងបន្តស្នាក់នៅ Barcelona ព្រោះកាលពីពេលថ្មីៗនេះ លោកគ្រូបង្វឹក Ronald Koeman បាននិយាយដោយផ្ទាល់ថាលោកគ្រូចង់ឲ្យ Dembele ស្នាក់នៅជាមួយក្លិបបន្តទៀត៕

  លោកគ្រូបង្វឹក Ronald Koeman និង   ខ្សែប្រយុទ្ធ Ousmane Dembele
  លោកគ្រូបង្វឹក Ronald Koeman និង  ខ្សែប្រយុទ្ធ Ousmane Dembele

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T