ជីវិតកម្សត់ពេកហើយ! សុថាន់ ទម្លាយជីវិតខ្លួនធ្លាប់ដើរសុំទានគេជាមួយម្តាយតាំងពីតូច (មានវីដេអូ)

//s9.kh1.co/84/847f95feab35c1173080eec890b72ffe37abac54.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ជីវិតរបស់មនុស្សម្នាក់ៗ ប្រាកដណាស់គ្មានអ្នកណាចង់កើតមកមានជីវភាពក្រីក្រនោះទេ ក៏ប៉ុន្តែគ្រប់គ្នាក៏មិនអាចជ្រើសរើសកំណើតរបស់ខ្លួនបាននោះដែរ

ភ្នំពេញ៖ ជីវិតរបស់មនុស្សម្នាក់ៗ ប្រាកដណាស់គ្មានអ្នកណាចង់កើតមកមានជីវភាពក្រីក្រនោះទេ ក៏ប៉ុន្តែគ្រប់គ្នាក៏មិនអាចជ្រើសរើសកំណើតរបស់ខ្លួនបាននោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ Vlogger ចំណូលថ្មីដែលកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមឈ្មោះថា សុថាន់ បានចេញវីដេអូទម្លាយជីវិតរបស់ខ្លួនកាលពី១៣ឆ្នាំមុន ដែលខ្លួននិងម្តាយធ្លាប់មានប្រវត្តិជាអ្នកដើរសុំទានគេនៅតាមដងផ្លូវ។

សុថាន់
សុថាន់

ក្នុងវីដេអូនោះដែរ សុថាន់ បាននិយាយរៀបរាប់ទាំងអួលដើមក. ថារូបគេមិនដែលខ្មាស់អៀននូវអ្វីដែលខ្លួនធ្លាប់ឆ្លងកាត់នោះទេ ក៏ប៉ុន្តែរូបលោកនៅតែមានការចងចាំដ៏ឈឺចាប់ នៅពេលដែលខ្លួននិងម្តាយត្រូវគេធ្វើបាប និងមើលងាយនៅពេលដែលអ្នកទាំងពីរដើរសុំទានគេនៅតាមផ្លូវក្នុងទីក្រុងភ្នំពេញ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីពួកគេឈប់ដើរសុំទានគេ ហើយបែរមកចាប់អាជីពជាអ្នកលក់ផ្កាម្លិះតាមតាមដងផ្លូវវិញ ក៏ប៉ុន្តែក៏នៅតែជួបបញ្ហាដោយសារការលក់ផ្កាតាមដងផ្លូវបែបនេះ មានការហាមឃាត់ព្រោះតែខ្លាចមានបញ្ហាគ្រោះថ្នាក់ និងធ្វើឲ្យតាមដងផ្លូវតាមទីក្រុងគ្មានសណ្តាប់ធ្នាប់។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងអតីតដ៏ជូរចត់របស់ Vlogger វ័យក្មេងរូបនេះបានឆ្លងកាត់ជាមួយម្តាយ ហើយនៅពេលនេះអាចនិយាយបានថា សុថាន់ គឺជា Vlogger ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើន ហើយរូបលោកក៏ទទួលបាន Sponsor ជាបន្តបន្ទាប់ដែលអាចរកបានកម្រៃដើម្បីចិញ្ចឹមជីវិតរបស់ខ្លួន និងផ្គត់ផ្គង់ការសិក្សារ ហើយថែមទាំងអាចយកថវិកាដើម្បីជួយក្រុមគ្រួសាររបស់ខ្លួនបានខ្លះ។

អ្វីដែលគួរឲ្យរំភើប ក្នុងវីដេអូចុងក្រោយ សុថាន់ ថែមទាំងនិយាយសន្យានឹងខ្លួនឯងថានឹងខំព្យាយាមទិញផ្ទះឲ្យគ្រួសាររបស់ខ្លួន និងខំព្យាយាមឲ្យខ្លួនកាន់តែជោគជ័យ៕

ចង់ដឹងលម្អិតរឿងរ៉ាវរបស់ សុថាន់ តោះទស្សនាវីដេអូខាងក្រោម៖

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T