អង់គ្លេស៖ ខ្សែបម្រើ Eric Dier បានបង្ហាញទឹកចិត្តស្រឡាញ់និងភក្តីភាពចំពោះក្លិបខ្នាយមាន់មាស Tottenham Hotspur ថាគេពិតជាចង់ស្នាក់នៅទីនេះបន្តទៀតណាស់ ហើយបើសិនគេស្លាប់នៅថ្ងៃណាមួយ សូមជួយយកធាតុរបស់គេមកបញ្ចុះនៅកីឡដ្ឋាន Tottenham Hotspur ផង។

Dier បានផ្ទេរពីក្លិប Sporting Lisbon មកកាន់ Spurs កាលពីឆ្នាំ២០១៤ និងបានបង្ហាញខ្លួនសឹងតែរាល់ការប្រកួតរបស់ក្លិបមួយនេះដូច្នេះហើយទើបគេបានប្តេជ្ញាចិត្តថានឹងស្នាក់នៅទីនេះក្នុងអាជីពបាល់ទាត់នៅសល់របស់គេ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនសរុប២៧១ប្រកួតឲ្យក្លិប និងថែមទាំងបានចុះហត្ថលេខាបន្តកុងត្រាថ្មីកាលពីរដូវក្ដៅមុននេះចំនួន៤ឆ្នាំបន្ថែមទៀត ប៉ុន្តែភក្តីភាពរបស់គេគឺនៅមានឲ្យ Spurs រហូតដល់អស់ជីវិត។

ថ្លែងប្រាប់ The Evening Standard កីឡាករវ័យ២៧ឆ្នាំរូបនេះបានថ្លែងថា៖

គួររម្លឹកផងដែរថា Eric Dier កើតនៅចក្រភពអង់គ្លេស ប៉ុន្តែនៅអាយុ៧ឆ្នាំ គេបានប្ដូរទៅរស់នៅប្រទេសព័រទុយកាល់ និងបានចូលលេងបាល់នៅក្លិប Sporting Lisbon ដោយក្រុមគ្រួសាររបស់គេងប់ងល់នឹងកីឡា Tennis ណាស់ទើបគេមិននឹកស្មានថាខ្លួនឯងក្លាយជាកីឡាករបាល់ទាត់អាជីពទាល់តែសោះ៕

ប្រភព៖: goal
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ