បរទេស៖ ក្រុម Paris Saint-Germain របស់ប្រទេសបារាំង បានប្រកួតជាមួយក្រុមខ្លាំងនៅអាល្លឺម៉ង់គឺ FC Bayern Munich ក្នុងពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ។ គួរបញ្ជាក់ផងដែរ ក្រុម PSG បានចាញ់ក្រុម FC Bayern ក្នុងពានរង្វាន់ Champions League វគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ០ទល់នឹង១។ កាលពីយប់មិញ ក្រុម PSG ក៏បានសងសឹងនឹងក្រុម FC Bayern Munich ផងដែរ ដោយលទ្ធផល ៣ទល់នឹង១។

កីឡាករ Kylian Mbappe និង ក្រុម Bayern Munich

គួរឱ្យដឹងដែរថា កីឡាករ Kylian Mbappe រកបានពីរគ្រាប់ ខណៈដែល Paris Saint-Germain បានបង្កើតនូវទម្រង់លេងយ៉ាងល្អដើម្បីផ្តួលក្រុមម្ចាស់ជើងឯក Bayern Munich ក្នុងការប្រកួតជើងទី ១ វគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ។ Mbappe បានចំណាយពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះដើម្បីបំពោងសំណាញ់ទីរបស់ក្រុម FC Bayern Munich ដោយបញ្ជូនគ្រាប់បាល់ដោយ Neymar

ក្រុម Bayern Munich និងកីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe និង Neymar

កុំចាប់យូរ តោះមកមើលវីដេអូ Highlight នៃការប្រកួតនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ