ស្វាមីGoal! ថមមី បង្ហាញក្តីរំភើប ពេលទទួល សួស វីហ្សា ពីកន្លែងធ្វើចត្តាឡីស័កមកផ្ទះវិញ (មានវីដេអូ)

//s9.kh1.co/4e/4e8176ae886209464ecec21b08422c25cf58eec3.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក ថមមី បានទៅទទួលយក សួស វីហ្សា ដែលជាភរិយាមកផ្ទះដោយអារម្មណ៍សប្បាយចិត្ត នៅពេលដឹងថានាង បានជាសះស្បើយពីជំងឺកូវីដ១៩។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងប្រចាំរស្មីហង្សមាស សួស វីហ្សា បានប្រកាសថាខ្លួនបានជាសះស្បើយពីជំងឺកូវីដ១៩ ដែលធ្វើឲ្យលោក ថមមី ដែលជាប្តីមានការសប្បាយក្នុងចិត្តយ៉ាងខ្លាំង ដែលភរិយារបស់ខ្លួនបានរួចផុតពីជំងឺកាចសាហាវបែបនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក លោកថមមី បានជាថតវីដេអូខ្លី ពីសកម្មភាពខ្លួនទៅទទួលភរិយាពីកន្លែងធ្វើចត្តាឡីស័ក មកផ្ទះវិញ ដោយក្តីរំភើបនិង សប្បាយរីករាយនិង ព្រមទាំងសរសេរជាសារខ្លីថា៖

សូមអរគុណបងប្អូនទាំងអស់គ្នា ដែលបានបារម្ភពីក្រុមគ្រួសារខ្ញ៉ំ
ឥឡូវនេះ ខ្ញ៉ំបានមកយកភរិយាខ្ញ៉ំដែលគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ហើយតែយកគាត់ទៅដល់ផ្ទះត្រូវតែធ្វើច័ក្តាឡីស័កបន្ត១៤ថ្ងៃទៀតដើម្បីធានាសុវត្តិភាព ១០០ភាគរយ
សូមអរគុណ ថ្នាក់ដឹកនាំសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ក្រុមគ្រូពេទ្យទាំងអស់ និងបងប្អូនទាំងអស់គ្នាផងដែរ ខ្ញ៉ំរៀបរាប់មិនអស់ទេពេលនេះដឹងត្រឹមថាខ្ញ៉ំរំភើបណាស់សប្បាយចិត្តឃើញប្រពន្ធបានជា បានទៅផ្ទះវិញ។

ថមមី

យ៉ាងណាមិញ តារាចម្រៀង សួស វីហ្សា ក៏ត្រូវចត្តាឡីស័កបន្ថែមរយៈពេល១៤ថ្ងៃបន្តទៀតផងដែរ ដើម្បីធានានូវសុវត្ថិភាពបន្ថែមផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ថមមីនិង សួស វីហ្សា
ថមមីនិង សួស វីហ្សា
សួស វីហ្សានិង ថមមី
សួស វីហ្សានិង ថមមី
ថមមីនិង សួស វីហ្សា
ថមមីនិង សួស វីហ្សា
សកម្មភាពថមមី ទៅទទួល សួស វីហ្សាមកផ្ទះវិញ
សកម្មភាពថមមី ទៅទទួល សួស វីហ្សាមកផ្ទះវិញ
សកម្មភាពថមមី ទៅទទួល សួស វីហ្សាមកផ្ទះវិញ
សកម្មភាពថមមី ទៅទទួល សួស វីហ្សាមកផ្ទះវិញ
សកម្មភាពថមមី ទៅទទួល សួស វីហ្សាមកផ្ទះវិញ
សកម្មភាពថមមី ទៅទទួល សួស វីហ្សាមកផ្ទះវិញ
សួស វីហ្សាថមមី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T