ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងប្រចាំរស្មីហង្សមាស សួស វីហ្សា បានប្រកាសថាខ្លួនបានជាសះស្បើយពីជំងឺកូវីដ១៩ ដែលធ្វើឲ្យលោក ថមមី ដែលជាប្តីមានការសប្បាយក្នុងចិត្តយ៉ាងខ្លាំង ដែលភរិយារបស់ខ្លួនបានរួចផុតពីជំងឺកាចសាហាវបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក លោកថមមី បានជាថតវីដេអូខ្លី ពីសកម្មភាពខ្លួនទៅទទួលភរិយាពីកន្លែងធ្វើចត្តាឡីស័ក មកផ្ទះវិញ ដោយក្តីរំភើបនិង សប្បាយរីករាយនិង ព្រមទាំងសរសេរជាសារខ្លីថា៖
សូមអរគុណបងប្អូនទាំងអស់គ្នា ដែលបានបារម្ភពីក្រុមគ្រួសារខ្ញ៉ំ
ឥឡូវនេះ ខ្ញ៉ំបានមកយកភរិយាខ្ញ៉ំដែលគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ហើយតែយកគាត់ទៅដល់ផ្ទះត្រូវតែធ្វើច័ក្តាឡីស័កបន្ត១៤ថ្ងៃទៀតដើម្បីធានាសុវត្តិភាព ១០០ភាគរយ
សូមអរគុណ ថ្នាក់ដឹកនាំសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ក្រុមគ្រូពេទ្យទាំងអស់ និងបងប្អូនទាំងអស់គ្នាផងដែរ ខ្ញ៉ំរៀបរាប់មិនអស់ទេពេលនេះដឹងត្រឹមថាខ្ញ៉ំរំភើបណាស់សប្បាយចិត្តឃើញប្រពន្ធបានជា បានទៅផ្ទះវិញ។
យ៉ាងណាមិញ តារាចម្រៀង សួស វីហ្សា ក៏ត្រូវចត្តាឡីស័កបន្ថែមរយៈពេល១៤ថ្ងៃបន្តទៀតផងដែរ ដើម្បីធានានូវសុវត្ថិភាពបន្ថែមផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖





