Taew ត្រូវឃុំខ្លួន១៤ថ្ងៃ ជាលើកទី២ ក្រោយពាក់ពន្ធ័ជាមួយអ្នកឆ្លងកូវីដ-១៩

//s9.kh1.co/56/5644cb6f25c1cc03cef7f125c29e4d4f5ce629f8.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយមានការជាប់ពាក់ពន្ធ័ ជាមួយអ្នកផ្ទុកកូវីដ-១៩ Taew ត្រូវឃុំខ្លួនជាលើកទីពីរ។

ថៃ៖ ជាការពិតណាស់ ថ្មីៗនេះក្រោយពីមានពត៌មានលេចឡើងពីការរីករាលដាលអ្នកផ្ទុកកូវីដ-១៩នៅក្នុងប្រទេសថៃ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសលើកនេះគឺមានការផ្ទុះក្នុងរង្វង់តារាថៃតែម្ដង។នៅក្នុងនោះគឺមានតារាស្រីដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង គឺកញ្ញា Taew Natapohn ត្រូវបានឃុំខ្លួន១៤ថ្ងៃម្តងទៀត បន្ទាប់ពីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២១ នៅក្នុងឧស្សាហកម្មកំសាន្តមួយ មានករណីកូវីដ-១៩ជាច្រើន ត្រូវបានគេរកឃើញពីកន្លែងកម្សាន្តមួយកន្លែងក្នុងទីក្រុងបាងកក មនុស្ស ដែលមានការពាក់ពន្ធ័ជិតស្និទ្ធទាំងអស់ ត្រូវបានធ្វើតេស្តរកមេរោគ និង ប្រកាសឲ្យដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។ 

ទន្ទឹមនឹងនេះ  Taew Nathaporn បានបង្ហោះ Story មួយតាមរយៈ Instagram ដោយបញ្ជាក់ថានៅថ្ងៃទី ៥ ខែមេសា នាងគិតថាខ្លួនមានឱកាសនិងភាគរយច្រើននៅជិតអ្នកដែលមានកូវីដ-១៩ ដោយលទ្ធផលត្រូវបានគេរកឃើញថាបានឆ្លងនៅថ្ងៃទី ៦ ខែមេសា។ ហើយបន្ទាប់មកនៅថ្ងៃទី ៧ ខែមេសាវេលាម៉ោង ១០ ព្រឹកនាង បានធ្វើដំណើរយ៉ាងលឿនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យរកកូវីដ-១៩ ហើយបានទទួលការបញ្ជាក់ថាគ្មានការឆ្លងណាមួយត្រូវបានគេរកឃើញលើរូបនាងនោះទេ ប៉ុន្តែនាង បានចាប់ផ្តើមផ្តាច់ខ្លួនតាមការណែនាំរបស់វេជ្ជបណ្ឌិតរហូតដល់គ្រប់១៤ថ្ងៃ។ ហើយនឹងជូនដំណឹងអំពីលទ្ធផលនៃការតេស្ត លើកក្រោយជាបន្តទៀត។

តារារូបនេះ នាងក៏បានធ្វើការ អរគុណចំពោះការគាំទ្ររបស់នាង អ្នកទាំងអស់គ្នាដែលមានការព្រួយបារម្ភ និងលើកទឹកចិត្តដល់នាងផងដែរ៕

សូមទស្សនារូបភាបខាងក្រោម៖

Taew Nathaporn
Taew Nathaporn
Taew Nathaporn
Taew Nathaporn
Taew Nathaporn
Taew Nathaporn
សារ Taew Nathaporn
សារ Taew Nathaporn
សារ Taew Nathaporn
សារ Taew Nathaporn
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T