West Ham ហ៊ានអត់? Man UTD បានកំណត់តម្លៃផ្ទេរចេញសម្រាប់ Lingard ហើយ

//s9.kh1.co/4a/4a2a5b92ffd3820b699490b8a13a3165e2fce94e.jpg
កីទ្បា

 ០៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Man UTD បានដាក់តម្លៃផ្ទេរចេញ ៣០ លានផោន ឬ ( ៤១ លានដុល្លាអាមេរិក) សម្រាប់កីឡាករ Jesse Lingard។

អង់គ្លេស៖ West Ham ធ្លាប់បានបញ្ជាក់ថា ក្លិបនឹងព្រមធ្វើគ្រប់យ៉ាងឱ្យតែអាចចុះកុងត្រាយកកីឡាករ Jesse Lingard ពីក្រុមបិសាចក្រហម Manchester United នារដូវក្តៅខាងមុខនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jesse Lingard
Jesse Lingard

យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះកំពុងព្យាយាមជាខ្លាំងដើម្បីអាចមានឱកាសត្រឡប់ទៅកាន់ទឹកដី Old Trafford វិញ បន្ទាប់ពីរូបគេនឹងផុតកុងត្រាខ្ចីជើងជាមួយក្រុមញរញួយក្សនៅខែមិថុនាខាងមុខនេះ។

ជាការពិតណាស់ Lingard ត្រូវបានគេមើលឃើញថា រូបគេបង្ហាញទម្រង់លេងបានល្អមែនទែននៅកីឡដ្ឋាន London Stadium ប៉ុន្តែជារួមគេមិនមានកុងត្រាអចិន្ត្រៃយ៍ក្នុងការស្នាក់នៅទីនេះរយៈពេលវែងទេ។

Jesse Lingard និង David Moyes
Jesse Lingard និង David Moyes

Lingard បានក្លាយជាផ្នែកមួយដ៏សំខាន់របស់អ្នកចាត់ការលោក David Moyes ហើយ West Ham ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរដើម្បីរក្សាខ្សែបម្រើរូបនេះឱ្យនៅបន្ត។

ថ្លែងប្រាប់គេហំទំព័រ Sky sports ក្លិប West Ham បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈយ៉ាងដូច្នេះថា៖

ពួកយើងនឹងធ្វើគ្រប់យ៉ាងដើម្បីអាចចុះកុងត្រាយករូបគាត់បានជាអចិន្ត្រៃយ៍។ គាត់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមរបស់ពួកយើង។

  ក្លិប West Ham
Jesse Lingard
Jesse Lingard

ដើម្បីឆ្លើយតបចំពោះការចង់បានរបស់ West Ham ខាង Man UTD បានកំណត់តម្លៃផ្ទេរចេញផ្តាច់កុងត្រាសម្រាប់អតីតថ្នាលយុវជនរូបនេះហើយ ដែលមានតម្លៃប្រមាណជា ៣០ លានផោន ឬ ( ៤១ លានដុល្លាអាមេរិក)៕

ប្រភពThe Mirror

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T