អង់គ្លេស៖ ប្រិយមិត្តអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United បាននាំគ្នាកោតសរសើរឈុតឯកសណ្ឋានទាំងក្នុងដីនិងក្រៅដីរបស់ក្លិបសំណព្វចិត្តពួកគេ ដែលបានបែកធ្លាយតាមគណនី NI Classic Shirt Co ក្នុងបណ្ដាញសង្គម Twitter។

ឯកសណ្ឋានរដូវកាលថ្មីរបស់ Man UTD

ក្រៅពីឈុតក្នុងដីនិងក្រៅដី គេក៏បានធ្វើការបង្ហោះឈុតទី៣ របស់ Manchester United ផងដែរ ដោយលើអាវអស់ទាំងនោះលែងមានពាក្យ Chevrolet ដូចមុនទៀតហើយដោយជំនួសម្ចាស់ឧបត្ថម្ភថ្មីគឺ TeamViewer ប៉ុន្តែសហការផលិតជាមួយក្រុមហ៊ុន Adidas ដដែល។

ក្រុមហ៊ុន Adidas 

យ៉ាងណាមិញ ឈុតដែលទាក់ភ្នែកអ្នកគាំទ្របំផុតគឺឈុតក្រៅដីរបស់ Manchester United ដែលមានពណ៌សលាយពណ៌ទឹកសមុទ្ររាងជារបៀបឆ្នូតៗ ដែលគេធ្លាប់ឃើញលោក Ryan Giggs ពាក់ចន្លោះពីឆ្នាំ១៩៩០ ដល់ ១៩៩២ កាល Man UTD យកឈ្នះ Nottingham Forest ១ ទល់នឹង ០ នៅក្នុងពានLeague Cup វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ១៩៩២។

ឈុតក្រៅដីរបស់ Manchester United
ឯកសណ្ឋាន លោក Ryan Giggs ពាក់

ឈុតឯកសណ្ឋានទី៣របស់ក្រុមគឺជាការលាយបញ្ចូលគ្នារវាងពណ៌សនិងពណ៌ខៀវ ខណៈអាវក្នុងដីគឺនៅតែមានពណ៌ក្រហមចែសពេញមួយតួអាវតែម្ដង ដោយបន្ថែមឆ្នូតពណ៌សចំនួនបីឆ្នូតនៅត្រង់ស្មាអាវ។

ឈុតទី៣របស់ Manchester United
ឈុតក្នុងដីរបស់ Manchester United 

អ្នកគាំទ្រភាគច្រើនមានការពេញចិត្តនឹងឯកសណ្ឋានថ្មីនេះណាស់ដោយអ្នកខ្លះបានបង្ហោះសារថាវាពិតជាពិបាកក្នុងការសម្រេចចិត្តជ្រើសរើសមួយក្នុងចំណោមបីឈុតនោះណាស់ទើបពួកគេត្រូវទិញទាំងអស់។​ យោងតាមការរាយការណ៍ ឈុតអស់ទាំងនោះមានតម្លៃខ្ទង់ ៦៥ផោន(ស្មើនឹងប្រមាណ៩០ដុល្លារ)ក្នុងមួយឈុត តែបើទិញចំនួនបីឈុតគឺសរុប ១៩៥ ផោន(ស្មើនឹងប្រមាណ២៦៨ ដុល្លារ)៕

ប្រភព៖: dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ