ផ្ទុះសង្គមតារាថៃ! Bank thiti មានវិជ្ជមានកូវីដ១៩

//s9.kh1.co/48/484624bbe81630b4816b89b6e2bbfbe90411e87f.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែងវ័យក្មេង bank thiti កំពុងមានវិជ្ជមានកូវីដ ១៩

ថៃ៖ នេះបើតាម Nadao Bangkok ទីភ្នាក់ងាររបស់តារាសម្តែងប្រុសវ័យក្មេង bank thiti បានបង្ហើបឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី ៨ ខែមេសាថា សិល្បៈកររបស់ខ្លួន បានរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីទទួលបានការធ្វើតេស្តកាលពីថ្ងៃពុធ ទី ៧ ម្សិលមិញនេះ។ ជាមួយគ្នានេះដែរ Nadao Bangkok ក៏បានលើកឡើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនេះដែលត្រូវបានគេជូនដំណឹងអំពីលទ្ធផលភ្លាម ថាសិល្បៈកររបស់យើងបានឆ្លងហើយខណៈពេលនេះ ខាងខ្ញុំកំពុងតែស្វែងរកមន្ទីរពេទ្យដើម្បីព្យាបាល ។

Nadao Bangkok 

យ៉ាងណាមិញ ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមទៀតថា ក៏បានដឹងពីលទ្ធផលរបស់ក្រុមការងារដទៃទៀត គឺមិនមាននរណាម្នាក់ទៀតបានឆ្លងឡើយ ក៏ប៉ុន្តែក្រុមការងារទាំងអស់ ត្រូវបានគេណែនាំឱ្យផ្តាច់ខ្លួនដើម្បីតាមដានរោគសញ្ញារយៈពេល ១៤ ថ្ងៃទៀត។

គួរបញ្ជាក់ផងដែរ កាលពីថ្មីៗនេះ​ នៅក្នុងសង្គមតារាថៃ កំពុងតែមានការឆ្លងជាលក្ខណៈរង្វង់អ្នកសិល្បៈ ព្រោះពេលកន្លងមកនេះមានតារាជាច្រើន បានចូលរួមកម្មវិធី​ ក៏ដូចជាបានប៉ះពាល់ អ្នកជំងឺកូវីដ១៩ ខណៈពេលនេះ ក៏មានតារាសម្តែងមួយចំនួន បានធ្វើចត្តាឡាស័ក ក៏ដូចជាកំពុងតែធ្វើតេស្តដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 bank thiti
 bank thiti
 bank thiti
 bank thiti
 bank thiti
 bank thiti
 bank thiti
 bank thiti
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T