តោះ! មកស្គាល់ខ្លះៗពីខ្សែភាពយន្តភាគ Money Heist របស់កូរ៉េផលិតឡើងវិញពីអេស្ប៉ាញ (មានវីដេអូ)

//s9.kh1.co/ea/eaa6fe4c6f0bc6dffce960196dc5064772306aa5.png
តារា & កម្សាន្ដ

 ០៩-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្លះៗពីខ្សែភាពយន្តភាគ Netflix រឿង Money Heist ដែលកូរ៉េ Remake ពីម្ចាស់ដើមអេស្បាញ

បរទេស៖ ខ្សែភាពយន្តភាគល្បីរបស់អេស្ប៉ាញដែលបានដាក់ឱ្យប្រិយមិត្តបានទស្សនាតាមរយៈ Platform Netflix ដែលមានចំណងជើងថា Money Heist ឬចំណងជើងជាភាសាដើមថា La Casa de Papel គឺត្រូវបានទទួលការគាំទ្រពីសំណាក់អ្នកទស្សនាជាច្រើនរូមទាំងពីសំណាក់ប្រិយមិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ដែលជាហេតុធ្វើឱ្យខ្សែភាពយន្តភាគបែបឧក្រិដ្ឋកម្មមួយនេះវាបានក្លាយជារឿងភាគដែលមិនមែនជាភាសាអង់គ្លេស (Non-English) ដែលមើលច្រើនដងជាងគេបំផុតរបស់ Netflix ជាមួយនឹង៤រដូវកាលដែលរដូវកាលទី៥ នេះកំពុងតែអភិវឌ្ឍន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Poster
Poster
រូបភាពរបស់ Money Heist
រូបភាពរបស់ Money Heist

យ៉ាងណាមិញ វាគ្មានអ្វីចំឡែកទេដែលខ្សែភាពយន្តល្បីៗជាច្រើនទាំងនេះត្រូវបានផលិតឡើងវិញជាថ្មីទៀតដោយជនជាតិកូរ៉េឬ Version កូរ៉េដោយសារមានការនិយមទស្សនាខ្សែភាពយន្តកូរ៉េជាច្រើនហូរហែលផងដែរ។ ខណៈពេលដែលកាលបរិច្ឆេទចេញចាក់បញ្ចាំងមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ក៏ប៉ុន្តែក្រុមហ៊ុន Netflix បានបង្ហាញឱ្យឃើញនូវតួអង្គផ្សេងៗអោយអ្នកគាំទ្របានឃើញរួចរាល់មកហើយជាមួយនឹងឈ្មោះតួអង្គមិនខុសគ្នាពីតួអង្គដើមរបស់អេស្ប៉ាញឡើយ។ 

Instagram ផ្លូវការរបស់ The Swoon Neflix

បើនិយាយអំពីខ្សែភាពយន្តណាមួយគេគ្រប់គ្នាប្រាកដជាចង់ដឹងមកហើយថាតារារូបណាខ្លះនឹងសម្ដែងជាតួអង្គអ្វីចំណែកនៅក្នុងខ្សែភាពយន្តនេះវិញគឺតួអង្គផ្សែងៗត្រូវបានដាក់ឈ្មោះជាឈ្មោះរបស់ទីកក្រុងល្បីៗលើសកលលោកដែលនៅក្នុងនោះតួអង្គ Professor ត្រូវបានសម្ដែងដោយ Yoo Ji-Tae ដែលក្រៅសាច់រឿងគឺជាតារាសម្ដែង ជាអ្នកសរសេរសាច់រឿងនិងជាអ្នកដឹកនាំរឿងផងដែរ។ រីឯតួអង្គសំខាន់នៃខ្សែភាពយន្ត Money Heist នេះមួយទៀតគឺ Tokyo នឹងសម្ដែងដោយតារាវ័យ ២៦ឆ្នាំ កញ្ញា Jeon Jong-seo និងសម្ដែងរឿងនេះដែលជាប្រភេទរឿងភាគដំបូងរបស់នាង។

Yoo Ji-Tae ជា Professor
Yoo Ji-Tae ជា Professor
Jeon Jong-seo ជា Tokyo
Jeon Jong-seo ជា Tokyo

ចំណែកឯ Berlin នឹងសម្ដែងដោយ Park Hae-soo ខណៈពេលដែលតួអង្គ Moscow សម្ដែងដោយតារាជើងចាស់លោក Lee Won-jong រីឯប្រុសស្អាត Kim Ji-hoon នឹងសម្ដែងជា Denver ដែលតួអង្គ Nairobi នឹងត្រូវបានសម្ដែងដោយ Jang Yoon-ju រីឯគួស្នេហ៍របស់ Tokyo គឺ Rio នឹងសម្ដែងដោយ Park Jung-woo និងតួអង្គនៅក្នុង Gang (ក្រុម) របស់ Professor ផ្សេងៗទៀតមានដូចជា Helsinki នឹងសម្ដែងដោយ Kim ji-hoon ហើយ Oslo ត្រូវសម្ដែងដោយ Lee Kyu-ho

Park Hae-soo ជា Berlin
Park Hae-soo ជា Berlin
Kim Ji-hun ជា Denver
Kim Ji-hun ជា Denver
Park Jung-woo ជា​ Rio
Park Jung-woo ជា​ Rio
Jang Yoon-ju ជា​ Nairobi
Jang Yoon-ju ជា​ Nairobi
Lee Won-jong ជា Moscow
Lee Won-jong ជា Moscow
Kim ji-hun ជា Helsinki
Kim ji-hun ជា Helsinki
Lee Kyu-ho ជា​  Oslo
Lee Kyu-ho ជា​  Oslo

ដូចដែលក្នុងខ្សែភាពយន្តដើមរបស់អេស្ប៉ាញនៅក្នុងខ្សែភាពយន្តនេះក៏តម្រូវឱ្យមានក្រុមប៉ូលីស (Task Force) ដូចជាតួអង្គ Inspector ឬ Raquel Murillo ត្រូវបានជំនួសថ្មីជា Seon Woo-jin ហើយត្រូវបានសម្ដែងដោយតារាជើងចាស់ Kim Yoon Jin រីឯចុងក្រោយតួអង្គថ្មីមួយទៀតគឺ Cha Moo-hyuk នឹងត្រូវសម្ដែងដោយ Kim Sung-o

Kim  Yoon Jin ជា Seon Woo-jin / Inspector
Kim  Yoon Jin ជា Seon Woo-jin / Inspector
Kim Sung-o  ជា Cha Moo-hyuk
Kim Sung-o  ជា Cha Moo-hyuk

ក្រោយពីបានស្គាល់តួអង្គសំខាន់ៗពីក្រុមទាំងពីរនៃរឿងនេះយើងមកស្គាលតួអង្គសំខាន់នៅក្នុងក្រុមចំណាប់ខ្មាំង (Hostage) សំខាន់ៗមានដូចជា Park Myung-hoon នឹងសម្ដែងជា Cho Young-min រីឯ Lee Joo-Bin នឹងសម្ដែងជា Youn Misun

Park Myung-hoon ជា Cho Young-min
Park Myung-hoon ជា Cho Young-min
Lee Joobeen ជា Youn Misun។  
Lee Joobeen ជា Youn Misun។  

តួអង្គទាំងនោះនឹងត្រូវស្ថិតក្រោមការដឹកនាំសម្ដែងដោយលោក Kim Hong-sun ជាមួយនឹងការគ្រប់គ្រងពីក្រោមផលិតកម្ម BH Entertainment និង Zium Content (ផលិកកម្មពីក្រោយរឿងដ៏ល្បី Itaewoon Class) ដែល BH Entertainment នេះជាផលិតកម្មគ្រប់គ្រងតារាល្បីៗដូចជា Yoo Ji-tae, Park Hae-soo និង Kim Go-eun ដែលល្បីក្នុងរឿង Goblin (2016) និង The King: Eternal Monarch (2020) ជាដើម។

ទោះជាយ៉ាងណាក៏ដោយខណៈពេលដែលមិនមានព័ត៌មានលម្អិតជាច្រើនត្រូវបានបង្ហើបឱ្យដឹងអំពីគម្រោងនេះយើងអាចរំពឹងថាការថតឡើងវិញរបស់កូរ៉េនេះនឹងធ្វើឱ្យដូចដើមដែលជារបស់ភាសាអេស្ប៉ាញដូចដែលការការប្រកាសនូវតួនាទីសំខាន់ៗរបស់តួអង្គទាំងអស់មានភាពដូចគ្នានឹងសាច់រឿងដើមរបស់គេ។ ក៏ប៉ុន្តែសាច់រឿងនេះវាត្រូវបានកំណត់ថានឹងកើតឡើងនៅក្នុងប្រទេសកូរ៉េហើយនឹងមានដំណើររឿងដោយ Professor ដែលជាមេក្លោងដ៏មានទេពកោសល្យដែលបានបង្កើតក្រុមចោរជាមួយនឹងការរៀបចំគម្រោងដ៏ល្អអស្ចារ្យដើម្បីប្លន់ធានាគារដូចនឹងសាច់រឿងដើមរបស់អេស្ប៉ាញនេះ។

Alex Pina ដែលជាអ្នកបង្កើតនិងជាអ្នកដឹកនាំរឿងដើមរបស់អេស្បាញនេះមិនបាននិយាយអ្វីក្រៅពីសរសើរនិងសង្ឃឹមធំៗសម្រាប់ការផលិតជាថ្មីរបស់កូរ៉េនេះហើយលោកបានបញ្ចេញប្រសាសន៍ថា៖

អ្នកច្នៃប្រឌិតជនជាតិកូរ៉េបានអភិវឌ្ឍភាសា និងវប្បធម៌សោតទស្សន៍ផ្ទាល់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដូចជាខ្សែភាពយន្តភាគ Money Heist របស់យើងជាដើមពួកគេមានសមត្ថភាពពិតដែលអាចផលិតនូវខ្សែភាពយន្តរបស់យើងទាំងដែរព្រំដែនវប្បធម៌មិនមានជាឧបសគ្គសម្រាប់ពួកគេឡើយហើយវានឹងក្លាយទៅជាខ្សែភាពយន្តឬរឿងមួយដែលមនុស្សគ្រប់គ្នារាប់ពាន់យកមកនិយាយដែលជាពិសេសគឺអ្នកជំនាន់ក្រោយជាដើម។ ហេតុដូច្នេះហើយបានជាខ្ញុំយល់ថាវាគួរឱ្យចាប់អារម្មណ៍ណាស់ដែលពិភព La Casa de Papel (Money Heist) វាមានភាពទាក់ទាញដល់អ្នកច្នៃប្រឌិតជនជាតិកូរ៉េក្នុងការផលិតបន្តជាថ្មី។ ការពិតដែលថាខ្សែភាពយន្តនេះកំណត់នឹងកើតឡើងនៅឧបទ្វីបកូរ៉េវាហាក់ដូចជាព្រឹត្តិការណ៍ណាស់សម្រាប់ខ្ញុំមាន ខ្ញុំពិតជារីករាយអំពីវាណាស់។

សម្ដីលោក Alex Pina
លោក Alex Pina
លោក Alex Pina

ទោះជាយ៉ាងណាក៏ដោយយើងមិនទាន់ដឹងថាខ្សែភាពយន្ត Remake របស់កូរ៉េដែលផលិតឡើងវីញពីខ្សែភាពយន្ត Money Heist របស់អេស្ប៉ាញដែលទទួលបានពិន្ទុ 8.3/10 ក្នុង IMDb និង 93% ពី Rotten Tomatoes នេះមានភាពអស្ចារ្ យនិងខុសគ្នាឬដូចគ្នាយ៉ាងណាយើងសង្ឃឹមថានឹងឃើញវត្តមានរបស់ខ្សែភាពយន្តនេះឆាប់ៗខាងមុខទៅនេះ៕

វីដេអូខ្លីរដូវកាលទី១ នៃ Money Heist របស់ អេស្បាញ
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T