ថៃ៖ Natalie គឺជាតារាសម្ដែងស្រីដ៏ស្រស់ស្អាតម្នាក់ដែលមហាជនគ្រប់គ្នាប្រាកដជាបានស្គាល់ជាក់ជាមិនខានថានាងគឺជាតារាដ៏មានទេពកោសល្យ និងមានប្រាជាប្រិយភាពក្នុងរង្វង់សិល្បៈ ក្នុងនោះផងដែរនាងក៏បានរៀបការរួចមកហើយជាមួយអ្នកសិល្បៈដូចគ្នាគឺលោក Fluke ថែមទាំងមានផ្ទៃពោះកូនស្រីម្នាក់ ដែលទើបតែសម្រាលកាលពីម្សិលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងកំឡុងពេលថ្មីៗនេះមានេះ នាងបានផុសរូបរបស់នាងនិងស្វាមីព្រមទាំងកូនស្រីដ៏ស្រស់ស្អាតចូលទៅក្នុងបណ្ដាញសង្គមជាច្រើនសន្លឹក ដែលមើលទៅនាងដូចជាស្រស់បស់ និងស្រស់ស្រាយខ្លាំង បន្ទាប់ពីបានសម្រាលកូនស្រីដែលនាងស្រឡាញ់ស្មើនឹងជីវិតរួចមក។ តែអ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះគឺនាងបានសរសេរពីអារម្មណ៍របស់នាងពេលដែលបានអោបកូនស្រីជាទីស្រឡាញ់ជាលើកដំបូងរបស់នាងថាៈ
“ចំណងនៃអាពាហ៍ពិពាហ៍របស់យើង ដែលបានរងចាំ អស់រយៈពេល៩ ខែមកហើយ ដើម្បីបានជួបមុខគ្នា ពេលនេះខ្ញុំបានអោបកូនរបស់ខ្ញុំនៅនិងទ្រូង ហើយអារម្មណ៍មួយនេះគឺខ្ញុំមិនអាចពិពណ៌នាបាននោះទេ វាពិតជារំភើប និងកក់ក្ដៅខ្លាំងណាស់ # ថ្ងៃដំបូងនៃសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះកូន# ខ្ញុំស្រឡាញ់អ្នក# ទី៦ ខែ មេសា ឆ្នាំ២០២១# ខ្ញុំនិងព្រះនាងតូចរបស់ខ្ញុំ៕”





