ទីបំផុត នាវាចម្បាំងដែលលិចក្នុង ទន្លេមេគ្គង ក្នុងសម័យសង្គ្រាម ត្រូវស្រង់ចេញពីទឹក នៅមុននេះបន្តិច

//s9.kh1.co/21/2167700da2398f809e9da735cf3dd1139513a45b.jpg
សង្គម

 ០៧-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នាវាចម្បាំងខ្មែរ ដែលត្រូវលិច ក្នុងទន្លេមេគ្គង នៅស្រុកស្រីសន្ធរ កាលពីសម័យសង្គ្រាមលន់នុល ត្រូវបានស្រង់ចេញពីទឹករួចរាល់ហើយ

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី ០៧ មេសា​ ២០២១ ថ្មីៗនេះ ឯកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងការពិនិត្យ ការស្រង់នាវា ចម្បាំង ដែលត្រូវបានលិចទៅក្នុងទន្លេមេគ្គង កាលពីសម័យសង្គ្រាមលន់នុល ចន្លោះឆ្នាំ ១៩៧០-១៩៧៥

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះបើតាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានប្រាបឲ្យដឹងថា នាវានេះអាច ជាប្រភេទនាវា ដឹកសម្ភារសឹក មិនតែប៉ុណ្ណោះ នាវានេះមាន ទទឹងប្រមាណ ៥,៥ ម៉ែត្រ ប្រវែង ៤០ម៉ែត្រ និងជម្រៅ ៤,៥ម៉ែត្រ ។

គួរបន្ថែមថា ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ដែលនាវានេះបានលិច គេត្រូវបានរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ ១៥តោន និងបំណែកឆ្អឹងមនុស្ស ៦នាក់ និងសម្ភារសឹកមួយចំនួនទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ប្រភព ៖ ព្រៃវែងប៉ុស្តិ៍  BTV ប្រជាជនខេត្តកំពង់ចាម

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T