ខឹងណាស់! Sancho កើតទុក្ខមិនសុខចិត្តនឹងអាជ្ញាកណ្ដាលក្រោយចាញ់ Man City ២-១យប់មិញ(មានវីដេអូ)

//s9.kh1.co/3a/3a615bc1ba01746ded1858f65eb357cb92e15227.jpg
កីទ្បា

 ០៧-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Sancho រិះគន់អាជ្ញាកណ្ដាលក្រោយចាញ់ Man City យប់មិញ​

អង់គ្លេស៖ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងទៅនេះ ក្លិប Borussia Dortmund បានធ្វើដំណើរមកប្រទេសអង់គ្លេសដើម្បីប្រកួតជាមួយក្រុមកំពូលតារាង Premier League គឺ Manchester City នៅកីឡដ្ឋាន Etihad ដែលជាការប្រកួតក្នុងក្របខណ្ឌ Champions League វគ្គ៨ក្រុមជើងទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Manchester City និង Borussia Dortmund
ការប្រកួតរវាង Manchester City និង Borussia Dortmund

ចប់ការប្រកួតគឺក្រុមភ្ញៀវ Dortmund ចាញ់ក្រុមម្ចាស់ផ្ទះ ២ ទល់នឹង ១ ដោយ២គ្រាប់របស់ Man City រកបានដោយខ្សែបម្រើ Kevin De Bruyne នៅនាទីទី ១៩ និង Phil Foden នៅនាទីទី៩០ ចំណែកខាង Dortmund គឺ Marco Reus ជាអ្នកស៊ុតបញ្ចូលទីនៅនាទីទី៨៤។

  ខ្សែបម្រើ Kevin De Bruyne​ ស៊ុតបញ្ចូលទី
  ខ្សែបម្រើ Kevin De Bruyne​ ស៊ុតបញ្ចូលទី
ខ្សែបម្រើ Phil Foden ស៊ុតបញ្ចូលទី
ខ្សែបម្រើ Phil Foden ស៊ុតបញ្ចូលទី
ខ្សែប្រយុទ្ធ Marco Reus ស៊ុតបញ្ចូលទី
ខ្សែប្រយុទ្ធ Marco Reus ស៊ុតបញ្ចូលទី

យ៉ាងណាមិញ ខ្សែបម្រើ Jadon Sancho គិតថាអាជ្ញាកណ្ដាលលោក Ovidiu Hategun បានបង្កកំហុសធំណាស់ក្នុងការប្រកួតនេះក្រោយសម្រេចមិនផ្ដល់បាល់ដែលស៊ុតបញ្ចូលទីដោយ Jude Bellingham

កីឡាករ Borussia Dortmund និងលោកអាជ្ញាកណ្ដាល Ovidiu Hategun
កីឡាករ Borussia Dortmund និងលោកអាជ្ញាកណ្ដាល Ovidiu Hategun
  ខ្សែបម្រើ Jude Bellingham
  ខ្សែបម្រើ Jude Bellingham

កាលណោះនៅនាទីទី៣៧ ខ្សែបម្រើ Jude Bellingham បានរត់ចូលទៅដណ្ដើមបាល់ស្របពេលអ្នកចាំទី Ederson ក៏រត់ចុះមកក្រោមដើម្បីទាត់បាល់ចេញ ជាហេតុធ្វើឲ្យមានការប៉ះទង្គិចគ្នាកើតឡើងដោយអ្នកចាំទី Ederson បានដួលចុះ ខណៈ Bellingham អូសបាល់ស៊ុតបញ្ចូលទី។

  ខ្សែបម្រើ Jude Bellingham ប៉ះទង្គិចអ្នកចាំទី Ederson
  ខ្សែបម្រើ Jude Bellingham ប៉ះទង្គិចអ្នកចាំទី Ederson

ប៉ុន្តែលោកអាជ្ញាកណ្ដាលបានសម្រេចមិនផ្ដល់គ្រាប់បាល់នោះទៅឲ្យ Borussia Dortmund ឡើយដោយនិយាយថា Bellingham បានបង្កកំហុសលើ Ederson មុន ទើបធ្វើឲ្យផ្ទុះភាពមិនពេញចិត្តពីកីឡាករក្នុងក្រុមតែម្ដង។

  ខ្សែបម្រើ Jude Bellingham ប៉ះទង្គិចអ្នកចាំទី Ederson
  ខ្សែបម្រើ Jude Bellingham ប៉ះទង្គិចអ្នកចាំទី Ederson

ក្រោយចប់ការប្រកួត Sancho បានបង្ហោះសារមួយក្នុងគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖

អាជ្ញាកណ្ដាលគួរតែត្រូវពិនិត្យឡើងវិញ!

ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

គូររម្លឹកផងដែរថា Borussia Dortmund នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ Manchester City ក្នុងការប្រកួតវគ្គ៨ក្រុមពាន Champions League ជើងទី២នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២ទាបភ្លឺ៕

ការប្រកួតរវាង Manchester City និង Borussia Dortmund
ការប្រកួតរវាង Manchester City និង Borussia Dortmund

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

ការប្រកួតរវាង Manchester City និង Borussia Dortmund
ការប្រកួតរវាង Manchester City និង Borussia Dortmund

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T