បន្ទាន់! អ្នកធ្លាប់ទៅ​ហាងកាត់សក់នេះ ហើយមានការសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩

//s9.kh1.co/94/9468ef2b8f3285861885b755d68f5fce293c31a0.jpg
សង្គម

 ០៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាកាត់សក់ អ៊ុតសក់ ឬសេវាផ្សេងៗពីហាង​ ពិសីកាត់សក់បុរស-នារី សូមទៅធ្វើតេស្ត បើមានអាការមិនស្រួល

ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាកាត់សក់ អ៊ុតសក់ ឬសេវាផ្សេងៗពីហាង​ ពិសីកាត់សក់បុរស-នារី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០១ ផ្លូវលេខ ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ព្រោះ​អ្នកជំងឺកូវីដ១៩ ជាជាងអ៊ុតសក់នៅទីនោះ។ ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានបញ្ជាក់ពីទីតាំងដែលអាចទៅធ្វើតេស្តកូវីដ១៩ រួមមាន៖​ វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម ​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

https://s9.kh1.co/__image/w=650,h=380,q=100/4a/4a752405928d9c218cecd0c23fb47b40e6cf2807.png

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T