គូស្នេហ៍ជាតារាសម្ដែងទាំង ៣គូ ដែលកំពុងធ្វើឲ្យអ្នកគាំទ្រច្រណែននឹងក្ដីស្រលាញ់របស់ពួកគេ

//s9.kh1.co/9e/9ef350a002631b1a02df550f5bf35bc40ac19196.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គូស្នេហ៍ជាតារាសម្ដែងទាំង ៣ ដែលកំពុងធ្វើឲ្យអ្នកគាំទ្រច្រណែននឹងក្ដីស្រលាញ់របស់ពួកគេ....

ថៃ៖ គូស្នេហ៍ជាតារាសម្ដែងថៃ ៣ គូ ដែលតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការច្រណែននឹងក្ដីស្រឡាញ់របស់ពួកគេអស់រយៈពេលយូរឆ្នាំមកហើយ។ នៅក្នុងនោះ ពួកគេតែងតែបង្ហាញនូវក្ដីស្រលាញ់រវាងគ្នា មិនដែលថមថយទេ គឺមានតែភាពស្អិតរមួល និងក្ដីសុខពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាពួកគេមានភាពមមាញឹកនឹងការងារយ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែមានគូស្នេហ៍ជាតារាជាច្រើនគូបានបែកបាក់ជាបន្តបន្ទាប់ បានធ្វើឲ្យអ្នកគាំទ្រចាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ពួកគេ រួមមាន៖ 

១. Nadech និង Yaya 

 Nadech និង Yaya 
 Nadech និង Yaya 

គូស្នេហ៍ទាំងពីរ មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាយូរមកហើយ អ្វីដែលកាន់តែពិសេសនោះគឺអ្នកទាំងពីរស្ថិតនៅក្នុងទ្រនំតែមួយ ហើយថែមទាំងបានសម្ដែងភាពយន្ដមួយចំនួនជាមួយគ្នាថែមទៀតផង។ នៅក្នុងពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើកម្មពិធីខួបកំណើតជាមួយគ្នាយ៉ាងមានសេចក្ដីសុខថែមទៀតផង។ 

២. Mark Prin និង Kimberley 

Mark Prin និង Kimberley 
Mark Prin និង Kimberley 

ចំពោះគូស្នេហ៍មួយគូនេះវិញ ក៏មានភាពស្និទ្ធស្នាលខ្លាំងណាស់ដែរ ជាពិសេសនោះពួកគេក៏បានសម្ដែងភាពយន្ដជាគូនឹងគ្នាប្រមាណ ៥ រឿងផងដែរ ហើយសុទ្ធតែជារឿងដែលទទួលបាននូវការគាំទ្រយ់ាងខ្លាំងពីសំណាក់អ្នកទស្សនា។ នៅក្នុងនោះ អ្នកទាំងពីរក៏បានធ្វើដំណើរកំសាន្ដជាមួយគ្នាច្រើនលើកផងដែរ។ 

៣. Weir និង Bella 

Weir និង Bella 
Weir និង Bella 

មួយគូនេះ ក៏មានភាពស្និទ្ធស្នាលខ្លាំងមិនចាញ់គូផ្សេងទៀតផងដែរ។ នៅក្នុងនោះគ្រួសារទាំងសងខាងរបស់ពួកគេក៏បានដឹងផងដែរ ដូចនេះមិនមានអ្វីដែលជាព្រួយបារម្ភចំពោះទំនាក់ទំនងរបស់ពួកគេឡើយ៕ 

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T