ចុច​បិទ​ម៉ោង​រោទ៍...! កំហុស ៧យ៉ាងនៅពេលព្រឹក​ ដែលអាច​​​បំផ្លាញ​​​សុខភាព​​អ្នក​​ដោយ​​មិន​​ដឹង​ខ្លួន​

//s9.kh1.co/56/56ebb5fbfc30ef7d59dac4d51f9232c558fd11bf.jpg
យល់ដឹង

 ០៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កំហុស ៧ យ៉ាងនៅពេលព្រឹកដែលបំផ្លាញដល់សុខភាពអ្នកដោយមិនដឹងខ្លួន

កំហុសទី១៖ ចុចបិទម៉ោងរោទ៍ (snooze)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ចុចបិទម៉ោងរោទន៍ (snooze)
 ចុចបិទម៉ោងរោទន៍ (snooze)

ការចុច snooze ម៉ោងរោទន៍ម្តងហើយម្តងទៀត មានតែធ្វើឲ្យពេលវេលាសម្រាករបស់អ្នកមានភាពមិនទៀងទាត់ និង​ធ្វើឲ្យពិបាកចូលគេង និងក្រោកនៅថ្ងៃបន្ទាប់។

កំហុសទី២៖ មើលទូរស័ព្ទភ្លាមក្រោយភ្ញាក់ពីគេង

មើលទូរស័ព្ទភ្លាមក្រោយភ្ញាក់ពីគេង
មើលទូរស័ព្ទភ្លាមក្រោយភ្ញាក់ពីគេង

ការមើលទូរស័ព្ទ ដូចជាឆែកអ៉ីម៉ែល ឬប្រព័ន្ធសង្គមភ្លាមៗបន្ទាប់ពីក្រោកពីគេងអាចប៉ះពាល់ដល់សតិអារម្មណ៍ ព្រម​ទាំង​បង្កើននូវអារម្មណ៍ស្ត្រេស និងការព្រួយបារម្ភថែមទៀតផង។

កំហុសទី៣៖ ក្រោកពីគ្រែលឿនពេក

ក្រោកពីគ្រែលឿនពេក
ក្រោកពីគ្រែលឿនពេក

ការដែលផ្លាស់ប្តូរឥរិយាបថពីការគេងមកជាឈរភ្លាមៗ អាចជំរុញឲ្យសម្ពាធឈាមធ្លាក់ចុះ និងធ្វើឲ្យមានអាការៈ​ធីង​ធោង ឬរហូតដល់សន្លប់ក៏មាន។ យកល្អគួរក្រោកឡើងអង្គុយ និងអាចពុតខ្លួនយឺតៗបន្តិចសិនមុននឹងក្រោកឈរ។

កំហុសទី៤​៖ មិនលុបលាងមុខ និងដុសធ្មេញ

មិនលុបលាងមុខ និងដុសធ្មេញ
មិនលុបលាងមុខ និងដុសធ្មេញ

នៅអំឡុងពេលគេង អាចនឹងមានកោសិកាស្បែកដែលងាប់ ធូលី ឬកំទេចកំទីផ្សេងៗដែលមានលើពូក ឬខ្នើយតោង​ជាប់​លើស្បែកដែលអាចបង្កជាផលប៉ះពាល់ដល់ស្បែក ប្រសិនមិនបានសម្អាត។ ដោយឡែកការរង់ចាំដុសសម្អាតធ្មេញនៅពេលទទួលទានអាហារហើយ អាចធ្វើឲ្យខូចខាតដល់ធ្មេញ ដូចនេះអ្នកគួរ​សម្អាត​ធ្មេញឲ្យរួចជាស្រេច ឬត្រូវរង់ចាំរហូតដល់យ៉ាងតិច 30នាទីក្រោយអាហារសឹមដុស។

កំហុសទី៥៖ ទទួលទានកាហ្វេព្រលឹមពេក

ទទួលទានកាហ្វេព្រលឹមពេក
ទទួលទានកាហ្វេព្រលឹមពេក

ការទទួលទានជាតិកាហ្វេអ៊ីននៅព្រឹកអំឡុងម៉ោង ៨ ដល់ ៩ព្រឹកអាចរារាំងដល់ដំណើរការប្រក្រតីនៃការផលិតអ័រម៉ូន​ស្ត្រេស cortisol ដែលមាននាទីក្នុងការជំរុញមេតាលីស គ្រប់គ្រងជាតិស្ករក្នុងឈាម និងជួយក្នុងការចងចាំផងដែរ។ ម្យ៉ាងទៀត ទម្លាប់ក្នុងការទទួលទានកាហ្វេដើម្បីជំរុញការផ្តោតអារម្មណ៍ និងផ្តល់ថាមពលភ្លាមៗ ធ្វើឲ្យរាងកាយ​ពឹង​ផ្អែក​លើជាតិកាហ្វេអ៊ីន ជាជាងដំណើរការប្រក្រតីរបស់រាងកាយ ដែលអាចតម្រូវឲ្យបង្កើនការទទួលទានកាន់តែ​ច្រើន​ដើម្បីទទួលបានថាមពលដូចគ្នានៅពេលក្រោយផងដែរ។

យកល្អគួរទទួលទានកាហ្វេនៅអំឡុងម៉ោង ១០ព្រឹក និងពេលរសៀលអំឡុងម៉ោង ២ ទៅ ៥ ជំនួសវិញ។ ប្រសិនអ្នក​មាន​ទម្លាប់ទទួលទានកាហ្វេពេលព្រឹកព្រលឹម ក៏មិនគួរផ្អាកភ្លាមៗដែរ តែអាចកាត់បន្ថយបន្តិចម្តង និងជំនួសវិញនូវ​ការ​ទទួលទឹកក្តៅឧណ្ហៗជាមួយក្រូចឆ្មារ និងទឹកឃ្មុំដើម្បីផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងជំរុញមេតាបូលីសបាន​ប្រសើរ​។

កំហុសទី៦៖ រំលងអាហារពេលព្រឹក

 រំលងអាហារពេលព្រឹក
 រំលងអាហារពេលព្រឹក

អាហារពេលព្រឹកអាចនឹងជំរុញលទ្ធភាពក្នុងធ្វើមេតាបូលីសក្នុងរាងកាយដើម្បីផ្តល់ជាថាមពល សមត្ថភាព​ក្នុងការ​ផ្តោត​អារម្មណ៍ និងជួយការពារពីជំងឺជាច្រើនរួមមានជំងឺធាត់លើសទម្ងន់ និងជំងឺបេះដូងជាដើម។

កំហុសទី៧៖ ទទួលទានអាហារ ឬចំណីមានជាតិស្ករច្រើន

ទទួលទានអាហារ ឬចំណីមានជាតិស្ករច្រើន
ទទួលទានអាហារ ឬចំណីមានជាតិស្ករច្រើន

ជាតិស្ករក្នុងអាហារ ឬភេសជ្ជៈ នឹងត្រូវបានដុតរំលាយយ៉ាងរហ័ស និងផ្តល់ថាមពលភ្លាមៗរយៈពេលខ្លី រួចបន្សល់​ឲ្យ​យើង​នូវភាពអស់កម្លាំង ឃ្លាន និងមួម៉ៅទៅវិញ។ ជាការល្អ គួរជ្រើសរើសអាហារដែលសម្បូរប្រូតេអ៊ីន និងជាតិ​សរសៃ​វិញ​​ដែលវាអាចចំណាយពេលយូរជាងក្នុងការដុតរំលាយ និងធ្វើឲ្យយើងឆ្អែតបានយូរ ព្រមទាំងផ្តល់ថាមពេលប្រកប​ដោយ​តុល្យភាព៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T