១២ ចំណុចនេះ បង្ហាញថាអ្នកខ្វះការស្រលាញ់ចំពោះខ្លួនឯង

//s9.kh1.co/f4/f42d65d358ae6926a39bd3b67e4c26a9f36ce3b8.jpg
យល់ដឹង

 ០៧-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បើយើងមិនស្រលាញ់ខ្លួនឯង បណ្តែតបណ្តោយឲ្យខ្លួនមិនស្អាត ឬ មិនមានសណ្តាប់ធ្នាប់នោះអ្នកនិងយល់ថាមិនដឹងរស់នៅដើម្បីអ្វីជាមិនខានឡើយ ។

ការស្រលាញ់មានច្រើនទម្រង់ ក្នុងនោះមានការស្រលាញ់មួយដែលពិសេស និងសំខាន់ជាងគេ គឺ "​ការស្រលាញ់ចំពោះខ្លួនឯង"។ ទោះបីការស្រលាញ់មួយនេះមានលក្ខណៈសំខាន់បែបនេះក៏នៅតែមានមនុស្សជាច្រើនបានបោះបង់ខ្លួនឯងចោល ឬ បណ្តោយឲ្យខ្លួនឯងខ្វះនូវការស្រលាញ់ចំពោះខ្លួនឯង ដោយសារសកម្មភាពទាំង ១២ ខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សកម្មភាពទី១. ឆាប់ខឹង អន់ចិត្ត

ឆាប់ខឹង អន់ចិត្ត
ឆាប់ខឹង អន់ចិត្ត

អ្នកអាចនឹងឆាប់អន់ចិត្ត តិចខឹងៗ មិនខានពីព្រោះតែអ្នកមានអារម្មណ៍មួម៉ៅ និងខ្លួនឯង។ 

សកម្មភាពទី២. មិនទុកចិត្តលើខ្លួនឯង

 មិនទុកចិត្តលើខ្លួនឯង
 មិនទុកចិត្តលើខ្លួនឯង

បាត់បង់ការជឿជាក់លើខ្លួនឯង យល់ខ្លួនមិនគួរទៅធ្វើរឿងនោះទេ ឬ​តែងតែគិតច្រើនហូរហែនោះតែបញ្ហាដាក់ខ្លួន។

សកម្មភាពទី៣. មិនគោរពសន្យានឹងខ្លួនឯង

មិនគោរពសន្យានឹងខ្លួនឯង
មិនគោរពសន្យានឹងខ្លួនឯង

​សន្យា​និងខ្លួនឯងថា និងធ្វើរឿងមួយ​តែមិនបានទៅធ្វើ រួចក៏សម្រេចចិត្តថាមិនបាច់ធ្វើក៏បានដែរ នោះជាសញ្ញាបង្ហាញថាអ្នកបានតែនិយាយ ហើយធ្វើមិនកើត។ 

សកម្មភាពទី៤. ឥរិយាបថមិនល្អក្នុងការ ដេក ដើរ ឈរ អង្គុយ នាំឲ្យមានបញ្ហាឆ្អឹងខ្នងនៅថ្ងៃអនាគត

ឥរិយាបថមិនល្អក្នុងការ ដេក ដើរ ឈរ អង្គុយ នាំឲ្យមានបញ្ហាឆ្អឹងខ្នងនៅថ្ងៃអនាគត
ឥរិយាបថមិនល្អក្នុងការ ដេក ដើរ ឈរ អង្គុយ នាំឲ្យមានបញ្ហាឆ្អឹងខ្នងនៅថ្ងៃអនាគត

​សូម្បីឥរិយាបថខ្លួនឯងក៏គ្មានរបៀបបែបនេះ សួរថាអ្នកជាមនុស្សបែបណាទៅ? អ្នកពិតជាមិនគម្បីជាមួយឪពុកម្តាយដែលបានខិតខំថ្នាក់ថ្នមអ្នកតាំងពីតូចមកនោះទេ។ 

សកម្មភាពទី៥. មើលទូរសព្ទ័ ឬ ទូរទស្សន៍ច្រើន នាំឲ្យខ្សោយភ្នែក

មើលទូរសព្ទ័ ឬ ទូរទស្សន៍ច្រើន នាំឲ្យខ្សោយភ្នែក
មើលទូរសព្ទ័ ឬ ទូរទស្សន៍ច្រើន នាំឲ្យខ្សោយភ្នែក

ទុកពេលទំនេរមក ធ្វើរឿងនាំទុក្ខដាក់ខ្លួន បែបនេះសមហើយមែន? អ្នកជាមនុស្សបែបណាដែលយកពេលមកបំផ្លាញខ្លួនឯងបែបនេះ? ឈប់ទៅ! ទុកពេលនោះមកអភិវឌ្ឍន៍ចំណុចខ្វះខាតរបស់អ្នកវិញប្រសើរជាង។ 

សកម្មភាពទី៦. ខ្ជិលអានសៀវភៅ

ខ្ជិលអានសៀវភៅ
ខ្ជិលអានសៀវភៅ

សៀវភៅវាជាប្រភពនៃចំណេះដឹង ដ៏សំបូរបែប យកពេលមកអានសៀវភៅ ជារឿងល្អបំផុតកុំខ្ជិលអី​។ 

សកម្មភាពទី៧. ចូលដំណេកយប់ជ្រៅជ្រុល

ចូលដំណេកយប់ជ្រៅជ្រុល
ចូលដំណេកយប់ជ្រៅជ្រុល

ការគេងយប់ជ្រៅវាបណ្តាលឲ្យអ្នកជួបរឿងជាច្រើន ចំពោះសុខភាព ការមិនស្រលាញ់ខ្លួនរបស់អ្នក  វាប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ 

សកម្មភាពទី៨. ចូលចិត្តមើលព័ត៌មានមិនល្អ

ចូលចិត្តមើលព័ត៌មានមិនល្អ
ចូលចិត្តមើលព័ត៌មានមិនល្អ

ព័ត៌មានជាប្រភពនៃការយល់ដឹង តែបើអ្នកបណ្តោយខ្លួនទៅ​មើលតែព័ត៌មាន​មិនល្អ នោះអ្នកក៏កើតមានតែអារម្មណ៍ មិនល្អ ភ័យខ្លាច មិនខាន។ 

សកម្មភាពទី៩. ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយច្រណែនគេ

ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយច្រណែនគេ
ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយច្រណែនគេ

ពេលដែលអ្នកមានអារម្មណ៍បែបនេះ អ្នកពិតជាពិបាកក្នុងខ្លួន មិនយល់ខ្លួនឯង គួរធ្វើរឿងអីបន្តនោះទេ ។ ដូចនេះសូមកុំទុកខ្លួនឯងមានភាពច្រណែន និងគេធ្វើអី ចូរចាប់ផ្តើមបន្ធូរអារម្មណ៍ឲ្យបានច្រើន​។ 

សកម្មភាពទី១០. ចូលចិត្តប្រើអារម្មណ៍រវើរវាយច្រើន

ចូលចិត្តប្រើអារម្មណ៍រវើរវាយច្រើន
ចូលចិត្តប្រើអារម្មណ៍រវើរវាយច្រើន

មនុស្សបាត់បង់ការស្រលាញ់ចំពោះខ្លួនឯងភាគច្រើនបាន ប្រើអារម្មណ៍ រវើរវាយច្រើន គិតពីនេះ គិតទីនោះ ហើយក៏សំយោគថាអ្នកនេះខុស អ្នកនេះត្រូវ ទាំងដែររឿងទំាងនោះមិនចាំបាច់ និងគិតទាល់តែសោះ។ 

សកម្មភាពទី១១. ធ្វើការតាមអារម្មណ៍មិនគោរពផែនការ

ធ្វើការតាមអារម្មណ៍មិនគោរពផែនការ
ធ្វើការតាមអារម្មណ៍មិនគោរពផែនការ

ពួកគេយកអារម្មណ៍ឲ្យនាំមុន សម្រាប់ការបំពេញការងារ ដែលទាំងនេះហើយ​ ធ្វើឲ្យការងាររបស់គេខុសគោលដៅ ឬ មិនមានលទ្ធផលល្អ។ 

សកម្មភាពទី១២. ខ្ជិលរៀន ខ្ជិលអភិវឌ្ឍខ្លួន

ជិលរៀន ខ្ជិលអភិវឌ្ឍខ្លួន
ជិលរៀន ខ្ជិលអភិវឌ្ឍខ្លួន

បើសិនជារៀនក៏ខ្ជិល ហើយ អភិវឌ្ឍខ្លួនឯងឲ្យមានភាពល្អប្រសើរជាងនេះ ក៏ខ្ជិលដែលនោះ មិនបាច់ឆ្ងល់ទេថា៖

" ​មិនខ្ញុំមិនអាចជោគជ័យដូចគេនោះ?"។ 

សរុមមក ការផ្តល់ការស្រលាញ់ និងមើលថែខ្លួនឯងពិតជារឿងសំខាន់ខ្លាំងណាស់ ។​ដូចនេះសូមរៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ ថែរក្សាខ្លួនឯងឲ្យបានល្អ កុំរំពឹងសេចក្ដីសុខដែលផ្តល់ដោយអ្នកដទៃ ត្រូវចេះរីករាយជាមួយអ្វីដែលខ្លួនឯងមាន ហើយព្យាយាមអភិវឌ្ឍខ្លួនឯងជានិច្ច។ ពីព្រោះថាបើយើងមិនស្រលាញ់ខ្លួនឯង បណ្តែតបណ្តោយឲ្យខ្លួនមិនស្អាត ឬ មិនមានសណ្តាប់ធ្នាប់នោះអ្នកនិងយល់ថាមិនដឹងរស់នៅដើម្បីអ្វីជាមិនខានឡើយ៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T