Vinicius ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត ក្រោយរកបាន២គ្រាប់ម្នាក់ឯងពេលប៉ះ Liverpool យប់មិញ (មានវីដេអូ)

//s9.kh1.co/4a/4a9430aba193255f3a53a68af68b77ade76a72a7.jpg
កីទ្បា

 ០៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Vinicius ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត ក្រោយរកបាន២គ្រាប់ម្នាក់ឯងក្នុងជំនួបជួយ R.Madrid ឈ្នះ Liverpool ៣-១

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicius Jr បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងបានលេចធ្លោ ក្នុងជំនួបដែលក្រុម Real Madrid យកឈ្នះក្រុមហង្សក្រហម Liverpool ៣-១ នៅជើងទី១ វគ្គ៨ក្រុម ព្រឹត្តិការណ៍ Champions League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=381,q=100/80/806b606ee67ea0479f6dd04b87adec1c27c9ef8a.png

ជាក់ស្ដែងក្នុងចំណោម៣គ្រាប់របស់ Real Madrid ក្នុងនោះមានចំណែករបស់ Vinicius ២គ្រាប់ ដោយគេធ្វើបាននៅនាទីទី២៧ និង ៦៥ ខណៈ១គ្រាប់ទៀតសម្រេចទីដោយខ្សែប្រយុទ្ធ Marco Asensio។ ដោយឡែក១គ្រាប់តដៃរបស់ Liverpool ធ្វើបានតាមរយៈម្ចាស់អាវលេខ១១ កីឡាករ Mohamed Salah នៅនាទីទី៥១។

https://s9.kh1.co/__image/w=650,h=387,q=100/9c/9c380a711292b730dd1ea62e0231849f16947593.png

ជាមួយគ្នានេះ​ក្រោយទទួលបានពានរង្វាន់ Man of The Match (កីឡាករឆ្នើមប្រចាំការប្រកួត) Vinicius បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖

វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឈ្នះការប្រកួត។ វាជាលទ្ធផលដ៏ល្អមួយ។ ពួកយើងបានខិតខំពេញមួយឆ្នាំដើម្បីឈ្នះរាល់ការប្រកួតនៅដំណាក់កាលសំខាន់នៃរដូវកាលនេះ។ ពួកយើងមិនអនុញ្ញាតឱ្យពួកគេបង្កើតឱកាសបានច្រើននោះទេ។ ពួកយើងត្រូវរក្សាទម្រង់លេងក៏ល្អនេះ និងបន្តលេងដូចដែលយើងបានធ្វើនៅថ្ងៃនេះ៕

 កីឡាករ Vinicius Jr
 កីឡាករ Vinicius Jr
 កីឡាករ Vinicius Jr
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T