សឿ សុធារ៉ា ប្រកាសរកស្នេហាថ្មី និងជាលើកចុងក្រោយ បន្ទាប់ពីចែកផ្លូវជាមួយ សាពូន មីដាដា

//s9.kh1.co/47/47fd72e04f123a376cac4cd925d3d536138a4040.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សឿ សុធារ៉ា ប្រកាសរកស្នេហាថ្មី និងជាលើកចុងក្រោយ ក្រោយពីលែងលះគ្នាដើរផ្លូវរៀងខ្លួនជាមួយអតីតតារាចម្រៀង សាពូន មីដាដា

កម្សាន្ត៖ ក្រោយពីលែងលះគ្នាដើរផ្លូវរៀងខ្លួន អ្នកនាង សឿ សុធារ៉ា ដែលពុកម៉ែបងប្អូនប្រាកជាស្គាល់ហើយ តារាសម្តែងជើងចាស់ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យ តែយ៉ាងណា តារារូបនេះ បានបាត់ខ្លួនលែងបង្ហាញមុខ នៅលើវិថីសិល្បៈច្រើន ក្រោយពីនាង រៀបការកសាងអនាគតជាមួយ អតីតតារាចម្រៀង លោក សាពូន មីដាដា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានចែកផ្លូវគ្នាស្ងាត់ៗជាមួយអតីតស្វាមី  អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ក្តែងៗពីការចង់បានស្នេហាជាលើកទី២ ហើយក៏ជាលើកចុងក្រោយសម្រាប់នាងផងដែរ។

តាមរយៈការបង្ហោះសារមួយរបស់ សឿ សុធារ៉ា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបញ្ជាក់យ៉ាងដូច្នេះថា៖

ក្នុងមួយជីវិតនេះ ខ្ញុំសូមរៀបការតែ២ ដងទេបងប្អូនទាំងអស់គ្នា តែបើសិនជាការរៀបការលើកទី២ របស់ខ្ញុំទទួលបរាជ័យទៀត បេះដូងរបស់ខ្ញុំគ្មានប្រអប់ចំពោះរឿងស្នេហាទៀតឡើយ។

សឿ សុធារ៉ា

គួរ​រំលឺកឡើងវិញដែរថា អ្នក​នាង សឿ សុធា​រ៉ា និង​លោក សា​ពូន មី​ដា​ដា បានចាប់ដៃគ្នាកសាងអនាគតជាប្តីប្រពន្ធ បានរយៈពេលជាច្រើនឆ្នាំមក ដែលបានបន្សល់នូវកូន២នាក់ជាចំណងនៃស្នេហាអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដោយកូនស្រីមានអាយុ១០ ឆ្នាំ និង កូនប្រុសពៅម្នាក់អាយុ៣ឆ្នាំ៕ 

ដើម្បីជ្រាបកាន់តែច្បាស់  សូមទស្សនារូបភាពខាងក្រោម៖

សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សាររបស់សឿ សុធារ៉ា​
សាររបស់សឿ សុធារ៉ា​
សឿ សុធារ៉ា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T