ភ្នំពេញ៖ ពិធីការនីដ៏មានប្រជាប្រិយភាព កែវ ចាន់និមល បានធ្វើការបង្ហាញអារម្មណ៍ដែលដក់នៅក្នុងចិត្ត ដែលខ្លួនបានមកដល់ផ្ទះវិញ ក្រោយពីព្យាបាលជំងឺកូវីដ១៩ អស់រយៈពេលប៉ុន្មានសប្តាហ៍រួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាស្រីរូបនេះបានសរសេរជាសារខ្លីមួយអបអរដល់ខ្លួននិង គ្រួសារទាំងមូលបានត្រឡប់មកជួបជុំគ្នានៅផ្ទះយ៉ាងមានក្តីសុខវិញ៖
សូមផ្ញើរក្តីនឹករលឹកពីចម្ងាយទៅកាន់បងប្អូនទាំងអស់គ្នា ចង់ប្រាប់ថានឹកណាស់! អរគុណណាស់!សម្រាប់ក្តីស្រលាញ់ ការលើកទឹកចិត្តរហូតធ្វើអោយពួកយើងអាចត្រឡប់មកផ្ទះជ៉ំគ្នាវិញបាន
ទ្រព្យសម្បត្តិមាសពេជ្យកែវកងនឹងលែងមានតម្លៃនៅពេលដែលយើងក្លាយជាអ្នកជម្ងឺកូវីដ១៩
សូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩នៅក្នុងប្រទេសរបស់យើង
យ៉ាងណាមិញ សូម្បីតែអ្នកគាំទ្រក៏មានអារម្មណ៍សប្បាយរីករាយចំពោះតារាស្រីរូបនេះនិង គ្រួសារទាំងមូលដែរ ដែលអាចយកឈ្នះជំងឺកូវីដ១៩ហើយអាចត្រឡប់ផ្ទះវិញដូច្នេះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖




