មូលហេតុពិត នៅពីក្រោយការស្លាប់របស់ក្មេងប្រុសកម្សត់ ក្រោមស្នាដៃ ជីដូនមួយខ្លួន

//s9.kh1.co/0c/0c92db37e7f3bc98d1f4480a6fed9a054321421b.png
សង្គម

 ០៦-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មូលហេតុពិត នៅពីក្រោយការស្លាប់របស់ក្មេងប្រុសកំសត់វ័យ ១០ឆ្នាំ គឺកើតចេញពីកំហឹងរបស់បងថ្លៃជីដូនមួយ រហូតហ៊ានលើកដៃសម្លាប់ប្អូន

ភ្នំពេញ: ក្រោយកើតហេតុការណ៍នៃឃាតកម្មដ៏សែនរន្ធត់ទៅលើក្មេងប្រុសម្នាក់ឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រួចមក កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ​ អុន​ ភាម៉ុន​ ដែលសម្លាប់កុមារ៉ា​ ជា​ ប៊ុន​ហេង​  នៅព្រឹកថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះមូលហេតុនៅពីក្រោយករណីឃាតកម្មនេះ ជនបង្កដែលត្រូវជាបងជីដូនមួយបានទម្លាយយ៉ាងដូច្នេះថា៖

ឃាតករ
ឃាតករ

មុនពេលកើតខ្លួន និងកុមារារងគ្រោះ (ត្រូវជាបងថ្លៃជីដូនមួយ) ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប! រួចជិះចូលក្នុងដីឡូត៍ (ចំណុចកើតហេតុ) ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។

គួររំលឹកផងដែរថា ក្រោយកើតហេតុការណ៍ដ៏រន្ធត់នេះ សមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការខិតខំវែកមុខរកជនល្មើស រហូតបំបែកសំណុំរឿងនេះបាននៅថ្ងៃនេះផ្ទាល់តែម្តង រីឯឃាតករបានកំពុងតែកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការបន្តដើម្បីដោះស្រាយតាមនិតីវីធីច្បាប់៕

កម្លាំងជំនាញ
កម្លាំងជំនាញ
ឃាតករ
ឃាតករ
ជនរងគ្រោះ និងឃាតករ
ជនរងគ្រោះ និងឃាតករ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T