អាហារងាយស្រួលរកប៉ុន្មាននេះ ជាថ្នាំបំប៉នជួយឲ្យផ្លូវដង្ហើមមានសុខភាពល្អ!

//s9.kh1.co/8c/8cd9c02c4bacd39ee6655a08b577f81a0d9bbfa6.jpg
យល់ដឹង

 ០៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ប៉ះពាល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​យើង​ធ្ងន់ធ្ងរ រហូត​អាច​បាត់​បង់​ជីវិត ហេតុ​នេះ​វា​សំខាន់​ណាស់​សម្រាប់​យើង

ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ប៉ះពាល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​យើង​ធ្ងន់ធ្ងរ រហូត​អាច​បាត់​បង់​ជីវិត ហេតុ​នេះ​វា​សំខាន់​ណាស់​សម្រាប់​យើង ក្នុង​ការ​ការពារ និង​ពង្រឹង​សុខភាព​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ឲ្យ​បាន​ល្អ។ ក្នុង​ចំណោម​វិធី​ថែ​រក្សា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ឲ្យ​បាន​ល្អ អាហារ​ក៏​ជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ដង្ហើម​យើង​ដែរ ហើយ​ខាង​ក្រោម​នេះ ជា​កំពូល​អាហារ​ងាយ​ស្រួល​រក និង​ជួយ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​មាន​សុខភាព​ល្អ​ទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឆៃថាវ​ក្រហម (Beetroot)

Beetroot សម្បូរ​ទៅ​ដោយ​នីត្រាត​ដែល​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​មុខងារ​សួត​របស់​យើង។ នីត្រាត ជួយ​បន្ធូរ​សរសៃ​ឈាម កាត់​បន្ថយ​សម្ពាធ​ឈាម និង​បង្កើន​ប្រសិទ្ធ​ភាព​ស្រូប​យក​អុក​ស៊ី​សែន។ លើសពីនេះ បន្លែ Beetroot ផ្ទុក​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម carotenoid ដែល​ទាំង​អស់​នេះ​ចាំ​បាច់​សម្រាប់​សុខភាព​សួត។

២.ផ្លែប៉ោម

ការ​ញ៉ាំ​ផ្លែ​ប៉ោមជា​ប្រចាំ​អាច​ជួយ​ពង្រឹង​មុខងារ​ដំណើរ​សុខភាព​សួត​របស់​យើង​បាន។ ការ​ញ៉ាំ​ផ្លែ​ប៉ោម ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ហឺត និង​មហារីក​សួត​ផង​ដែរ។ នេះ​អាច​បណ្តាល​មក​ពី​ការ​ប្រមូល​ផ្តុំ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​នៅ​ក្នុង​ផ្លែ​ប៉ោម​រួម​ទាំង​សារជាតិ flavonoids និង​វីតាមីន C។

៣. ប៉េងបោះ

ផ្លែ​ប៉េងប៉ោះស្ថិតក្នុងចំណោមប្រភពអាហារបំប៉នសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសួត។ ការ​ញ៉ាំ​ប៉េងបោះ ឬ​ប្រើ​ផលិតផល​ប៉េង​បោះ ត្រូវ​បាន​បង្ហាញ​ថា អាច​កាត់​បន្ថយ​ការ​រលាក​ផ្លូវ​ដង្ហើម​ចំពោះ​អ្នក​ជំងឺ​ហឺត និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មុខ​ងារ​សួត​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ។

៤. ត្រីសាល់ម៉ុន

ត្រីសាល់ម៉ុនពោរពេញ​ទៅ​ដោយ​អាស៊ីដ​អាមីណូ​ដែល​រាងកាយ​ប្រើ​ដើម្បី​បង្កើត​ប្រូតេអ៊ីន សម្រាប់​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ជួស​ជុល​ជាលិកា​រាងកាយ​ផ្សេងៗ។ សារធាតុ​ចិញ្ចឹម​សំខាន់​ពីរ​ទៀត សម្រាប់​សុខភាព​សួត​ដែល​ត្រី​សាល់ម៉ុនមាន​ គឺ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (ដើម្បី​បន្ថយ​ការ​រលាក​ក្នុង​រាងកាយ) និង​វីតាមីន D (ដើម្បី​ពង្រឹង​សាច់​ដុំ​ផ្លូវ​ដង្ហើម)។

៥. ស្ពៃ​ក្ដោប​ស្វាយ

ស្ពៃក្តោប​ស្វាយ ជា​ប្រភព​សម្បូរ​ទៅ​ដោយ​ជាតិ Anthocyanins ។ សារធាតុ​ពណ៌​រុក្ខជាតិ​ទាំង​នេះ​ផ្តល់​ឲ្យ​ស្ពៃ​ក្ដោប​ស្វាយ​នូវ​ពណ៌​ដ៏​រស់​រវើក។ ការ​ទទួល​ទាន​សារធាតុ Anthocyanin ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ថយ​ចុះ​មុខងារ​សួត។ បន្ថែម​ពី​លើ​នេះ ស្ពៃក្តោប​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ច្រើន។ ការ​សិក្សា​បង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​មាន​មុខងារ​សួត​ល្អ​ជាង​អ្នក​ដែល​ញ៉ាំ​ជាតិ​សរសៃ​ទាប។

ចំណាំ៖ អាហារ​ទាំង​នេះ​គ្រាន់​តែ​ជា​អាហារ​បំប៉ន​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ក៏​ដូច​ជា​សុខភាព​ទូទៅ​យើង​ឲ្យ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ វា​មិន​អាច​ព្យាបាល​ជំងឺ​ដែល​កើត​ឡើង​ហើយ​បាន​ទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T