ភ្នំពេញ៖ ជាការពិតណាស់ បន្ទាប់ពីតារាចម្រៀងស្រី សួស វីហ្សា កំពុងតែទទួលបាន ការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូពេទ្យ ក្រោយពីខ្លួនឆ្លងវីរុសកូវីដ១៩ ជាក់ស្តែងកាលពីម្សិលមិញនេះ អ្នកនាងបានបង្ហោះសារយ៉ាងរំភើបចិត្តមួយដោយទទួលបានអារម្មណ៍កក់ក្តៅយ៉ាងពិសេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ នៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះសារអមជាមួយនឹងរូបភាពជាច្រើនសន្លឹករបស់ កញ្ញា ពេជ្រ សោភា ដែលបានបង្ហាញពីទឹកចិត្តស្រលាញ់រាប់អាន តែងតែលើកទឹកចិត្តតាំងពីពេលដឹងថា អ្នកនាងបានឆ្លងកូវីដ-១៩រហូតដល់សម្រាកព្យាបាលនៅមន្ទីពេទ្យ ។ លើសពីនេះ សួស វីស្សា បានបង្ហាញពីផ្កាមួយបាច់ដ៏ស្រស់ស្អាត ជាពិសេសខោអាវដែលនាងស្រលាញ់ ជាមួយនឹងពាក្យពេចន៍មួយចំនួន ក្នុងនោះអ្នកនាងបានលើកឡើងបែបនេះថា៖
អរគុណខ្លាំងណាស់បងស្រីដ៏សែនល្អ តាំងតែពីដេីមមកគាត់នេះហេីយតែងតែល្អជាមួយខ្ញុំណាស់ គាត់ចូលចិត្តជួយគេ នឹងចូលចិត្តធ្វេីអោយគេឯងសប្បាយគ្រប់គ្នា កន្លងមកខ្ញុំមិនដែលបង្ហាញទេ តែថ្ងៃនេះខ្ញុំសុំបង្ហោះម្តងអោយបងប្អូនបានដឹងថាគាត់នេះហេីយជាកំលាំងចិត្តខ្ញុំមួយផ្នែកធំ គាត់តែងលួងពេលខ្ញុំយំ គាត់ចូលចិត្តនិយាយធ្វេីអោយសេីច គាត់តែងតែឆាតមកGood morning Good night ដាក់ខ្ញុំរហូត គ្រាន់តែលឺថាខ្ញុំឆ្លងCOVID-19 គាត់កាន់តែយកចិត្តទុកដាក់ ទិញថ្នាំអោយញុំគ្រប់មុខតាំងពីមិនទាន់មកពេទ្យ រហូតមកដល់ពេទ្យហេីយក៏គាត់នៅតែបារម្ភសួរនាំអរគុណបងស្រីណាស់នឹងម៉ាក់អុំ(ម៉ាក់គាត់)ដែលតែងតែលេីកទឹកចិត្តខ្ញុំរហូតមកហេីយខោអាវនេះគ្រាន់តែដឹងថាញុមស្រលាញ់ គាត់សុខចិត្តទិញហេីយយកទៅបោកភ្លាមដេីម្បីយកមកអោយ ហេីយខំជិះទៅទិញបាច់ផ្កាទុកសូប្រាយ ហេីយខំជិះយកមកអោយដល់ពេទ្យព្យាបាលCOVID-19 ទៀតថ្ងៃនេះគាត់ធ្វេីសុីញុមសាហាវណាស់ អរគុណអ្នករួមគំនិតTommy Realស្ងាត់បានល្អណាស់ គ្មានអ្វីក្រៅពីអរគុណទេស្រីនឹងម៉ាក់អុំ៕








