«បងមិនទាន់ចង់គិតពីរឿងអនាគតទេ...»! សម្តី ២ឃ្លា ដែល​បុរស​ជា​គូ​ស្នេហ៍​​មិនគួរ​និយាយ​នៅ​មុខ​នារី​ដែល​ខ្លួន​ស្រលាញ់

//s9.kh1.co/7a/7a550613b95c14ba7e466e6296823b0a0bb461bc.jpg
យល់ដឹង

 ០៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សម្តីទាំង ២ ឃ្លា ដែលបុរសជាគូស្នេហ៍មិនគួរនិយាយនៅមុខមនុស្សស្រីដែលខ្លួនស្រលាញ់។

ជារឿងធម្មតា​ទៅហើយដែល មនុស្សពីរនាក់ស្រឡាញ់គ្នាចង់មានពេលវេលាផ្អែមល្ហែម​ជាជាងការ​មានជម្លោះ​ជាមួយ​គ្នា​នោះ។ ប៉ុន្តែនៅពេលខ្លះ មនុស្សប្រុសច្បាស់ជាពិបាកមើលចិត្តមនុស្សស្រីដែលខ្លួនស្រលាញ់ណាស់ ដូចនេះហើយ​បានជា ពេលខ្លះពួកគេគិតថាពាក្យសម្តីដែលគេនិយាយទៅគ្រាន់តែជាពាក្យធម្មតាប៉ុណ្ណោះ ប៉ុន្តែបែរជាធ្វើឱ្យប៉ះពាល់​ដល់អារម្មណ៍របស់មនុស្សស្រីជាទីស្រឡាញ់របស់ខ្លួនទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ គឺជាសម្តី២ ដែលមនុស្សស្រីមិនចង់ស្ដាប់ឮចេញពីមាត់របស់បុរសដែលជាគូស្នេហ៍៖

ទី​១ - “បងមិនដឹងទេ ឬបងមិនច្បាស់ទេ”៖

បងមិនដឹងទេ ឬបងមិនច្បាស់ទេ
បងមិនដឹងទេ ឬបងមិនច្បាស់ទេ

សម្តីនេះវាជាប្រយោគបែបខ្លី ប៉ុន្តែអាចនឹងធ្វើឱ្យដៃគូរបស់អ្នកមិនទុកចិត្តអ្នក ព្រោះនាងអាចនឹងមានអារម្មណ៍ថា អ្នកមិន​ច្បាស់លាស់  អ្នកអាចនឹងមានអ្វីកុហកនាង​ ឬអ្នកមានរឿងអ្វីដែលលាក់បាំងមិនចង់ប្រាប់នាង។ ចំពោះមនុស្សស្រី បើនាងសួរសំណួរទៅកាន់អ្នកហើយ នាងប្រាកដជាចង់បានចម្លើយច្បាស់ៗពីបុរសជាគូស្នេហ៍នាង ប៉ុន្តែប្រសិនបើអ្នកឆ្លើយមិនចំសំណួរ ឬឆ្លើយមិនច្បាស់ នាងនឹងគិតថា អ្នកមានអ្វីលាក់បាំងឬកុហកនាងមិនខាន។

ទី២ - “បងមិនទាន់ចង់គិតពីរឿងអនាគតទេ”៖

បងមិនទាន់ចង់គិតពីរឿងអនាគតទេ
បងមិនទាន់ចង់គិតពីរឿងអនាគតទេ

ប្រយោគខ្លីនេះបានបង្ហាញច្បាស់រួចហើយថា អ្នកមិនបានច្បាស់លាស់ជាមួយនឹងនាង ហើយអ្នកក៏​មិនអាច​មើលថែនាងបានទៅដល់អនាគតបាននោះទេ ព្រោះត្រឹមតែអនាគតរបស់អ្នក អ្នកមិនដែលគិតផង តើអ្នកអាច​គិតដល់ផ្លូវជីវិតដែលដើររួមគ្នាទៅមុខជាមួយនឹងនាងម្តេចបាន?

សរុបមកវិញ ក្នុងសម្ព័ន្ធភាពស្នេហាទាំងបុរស និងស្រ្តីគួប្បីមានការយោគយល់គ្នាឲ្យបានច្រើនៗ ពីព្រោះ​គ្មាន​អ្នកណាចង់មានជម្លោះ និងមនុស្សដែលខ្លួនឯងស្រលាញ់នោះទេ  ។ បើសិនជាមានបញ្ហាត្រូវការដោះស្រាយជាមួយគ្នា ដោយ​សន្តិវិធី ទើបចំណងស្នេហ៍នេះបានគង់វង្ស៕

បើសិនជាមានបញ្ហាត្រូវការដោះស្រាយជាមួយគ្នា ដោយ​សន្តិវិធី ទើបចំណងស្នេហ៍នេះបានគង់វង្ស។
បើសិនជាមានបញ្ហាត្រូវការដោះស្រាយជាមួយគ្នា ដោយ​សន្តិវិធី ទើបចំណងស្នេហ៍នេះបានគង់វង្ស។
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T