ដកខ្លួនឲ្យទាន់! ប្រយ័ត្នចំណុច​​ទាំងនេះ បើអ្នក​ជ្រុល​ខ្លួន​ស្រឡាញ់​មនុស្ស​ដែល​មាន​គូស្នេហ៍ហើយ

//s9.kh1.co/0c/0c0b67ad9633d8ea392a307c9cb55881a1c9b15d.jpeg
យល់ដឹង

 ០៦-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ឈប់ពេលនេះនៅទាន់ពេល កុំឳ្យខ្លួនឯងកាន់តែអស់តម្លៃ!

ស្នេហាគឺជារឿងមួយដែលមិនអាចបង្ខំបានទេ ព្រោះវាកើតចេញពីអារម្មណ៍របស់មនុស្សម្នាក់ៗ ហើយទទួលស្គាល់​ថាវា​ពិតជា​ពិបាកឃាត់ការស្រឡាញ់ណាស់បើសិនជាចង់ឈប់ស្រឡាញ់អ្នកណាម្នាក់ភ្លាមៗ ប៉ុន្តែមិនមែនមានន័យថា​ធ្វើមិនបាននោះទេ។ រឿងស្នេហានេះផងដែរវាពិតជាពិបាកនឹងស្មុគ្រស្មាញណាស់សម្រាប់បុគ្គលមួយចំនួន ជាពិសេស​គឺបុគ្គលដែលមានចិត្តស្រឡាញ់មនុស្សដែលមានម្ចាស់រួចទៅហើយ ហើយក៏មិនដឹងទៅមុខឬថយក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

សម្រាប់បុគ្គលស្នេហ៍អ្នកមានម្ចាស់ ពួកគេខ្លះអាចជាតួកំសត់ស្នេហ៍តែអ្នកខ្លះទៀតគឺជាមនុស្ស​មានបាបជាប់ក្នុង​ចិត្តតែ​ម្ដង ព្រោះសម្រាប់អ្នកដែលជាតួកំសត់ពួកគេគ្មានចេតនាទេនៅក្នុងរឿងនេះ អាចជាលង់ចិត្តស្រឡាញ់ដោយមិនដឹងគេ​មាន​​​ម្ចាស់លុះពេលធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយទើបបានដឹងការពិត ហើយក៏មិនគិតនឹងចង់បានយកមក​គ្រប់គ្រងនោះ​ទេ ផ្ទុយទៅវិញពួកគេព្យាយាមដកខ្លួនចេញហើយធ្វើយ៉ាងណាដើម្បីឳ្យមនុស្សខ្លួនពេញចិត្តមានក្ដីសុខ។

ដោយឡែកសម្រាប់បុគ្គលមានបាបវិញ ពួកគេមិនមានការគិតនោះទេថាអ្នកណាមានម្ចាស់ ឬអត់ ទោះមានមែនក៏គេ​នៅតែ​បណ្ដោយចិត្តរបស់ខ្លួន ទាក់ទង ឬស្និទ្ធស្នាលដែរ ទោះត្រូវធ្វើបាបចិត្តអ្នកណាក៏គេមិនសូវខ្វល់ដែរ ពួកគេគិតតែ​ពី​ខ្លួន​ឯង​តែប៉ុណ្ណោះ ហើយក៏សម្ងំសុខក្នុងស្នេហាមួយដែលមនុស្សគ្រប់គ្នាមិនឳ្យតម្លៃ រស់ក្នុងភាពអាត្មានិយម នឹងគិត​ខ្លួន​ឯង​ជាមនុស្សល្អ ប៉ុន្តែស្ថិតលើគំនរទុក្ខរបស់អ្នកដទៃ។

រូបតំណាង
រូបតំណាង

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់បុគ្គលបែបនេះ អ្នកគួរមានការពិចារណាផង ព្រោះការបន្តទំនាក់ទំនងមួយ​ដែល​បំផ្លាញទឹកចិត្ត សុខលើគំនរទុក្ខរបស់គេ វាមិនមែនជារឿងត្រឹមត្រូវ ឬមានមោទនភាពឡើយ។ តែផ្ទុយទៅវិញវាបានធ្វើឳ្យអ្នកលង់ខ្លួនក្នុងភាពអាត្មានិយម ហើយនាំខ្លួនឯងទៅរកបាបកម្មកាន់តែធ្ងន់ទៅ ដែលថ្ងៃ​ណា​មួយ​អ្នកអាចនឹងជួបវាឬជួនកាលវាធ្លាក់ទៅលើមនុស្សដែលអ្នកស្រឡាញ់បំផុតនៅថ្ងៃអនាគត។ អ្នកអាចកាត់ចិត្តសន្សឹមៗ ដោយគ្រាន់តែផ្ដាច់ទំនាក់ទំនងជាមួយគេ មិនជួបមុខ មិននិយាយរក ឃ្លាតឆ្ងាយពីគេ ហើយ​ស្វែងរកអ្នកសន្ទនាផ្សេងទៀតដែលអ្នកស្គាល់ស្និទ្ធស្នាល ហើយគិតពីតម្លៃខ្លួនឯង និងគ្រួសារឳ្យបានច្រើន៕ 

Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T