ឈឺក្បាលគ្រុនក្តៅ មិនព្រមបាត់ ទៅស្រោចទឹកអស់៣គ្រូ រកពេទ្យក៏មិនជា ចុងក្រោយតេស្តឃើញវិជ្ជមានកូវីដ

//s9.kh1.co/3d/3d925ea909514addb976ce999d9b10d62716c7b5.jpg
សង្គម

 ០៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឈឺក្បាល គ្រុនក្តៅ ១០ថ្ងៃ មិនមិនព្រមបាត់ ទៅស្រោចទឹកអស់ ៣គ្រូ ទៅរកពេទ្យក៏មិនជា ចុងក្រោយតេស្តឃើញវិជ្ជមានកូវីដ

ខេត្តកំពត៖ យោងតាមលិខិតរបស់រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ថា មានស្រ្តីម្នាក់ឈ្មោះ ស៊ឹម ស៊ីមួយ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១​ វេលាម៉ោង ២០៖០០ នាទីយប់ បានមកដល់លំនៅដ្ឋាន តាមការស្រាវជ្រាវបុគ្គលខាងលើនេះ បានធ្វើដំណើរមកពីភ្នំពេញដោយម៉ូតូផ្ទាល់ខ្លួន ជាមួយប្តីឈ្មោះ គង់ ប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូនៅភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីទទួលបានព៍ត័មានការវិលត្រឡប់របស់ស្រ្តីខាងលើ ក្រុមការងារឃុំ សហការជាមួយមន្រ្តីសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច បានចុះពិនិត្យកម្តៅ និងតេស្តយកសំណាកពិនិត្យទាំងប្តីប្រពន្ធភ្លាមៗ តែម្តង ដោយអាការៈសុខភាពរបស់ពួកគាត់មិនសូវល្អ ក្រុមការងារបានបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុក។

នៅថ្ងៃទី០៥ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១២ ថ្ងៃត្រង់ លទ្ធផលនៃការយកសំណាកពិនិត្យវិភាគបានបង្ហាញថា បុគ្គលជាប្រពន្ធឈ្មោះ ស៊ឹម ស៊ីមួយ មានវិជ្ជមានកូវីដ១៩ និង បុរសជាប្តីអវិជ្ជមាន។ បច្ចុប្បន្នប្រពន្ធដែលមានផ្ទុកជំងឺកូវីដ១៩ និង​ប្តី ត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យស្រុកប្រតិបត្តិកំពង់ត្រាច។

+ប្រវត្តិនៃការធ្វើដំណើរ មានដូចខាងក្រោម ៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​-ថ្ងៃទី ២០-២១ ខែ មិនា ឆ្នាំ ២០២១ ស្នាក់នៅ ផ្ទះជួល ផ្តុំគល់ស្ពានស្ទឹងមានជ័យ ជាប់ធនាគារ រតនៈ មានអារម្មណ៍ថាឈឺក្បាល តឹងច្រមុះ ជាជំងឺរាំរ៉ៃយូរហើយ។

-ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២១ ទៅកក់សក់នៅហាង ខ្ញុំឈូកទិព្វ (ជាងវៀតណាម ) ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២១ ទិញបបរអ្នករែកលក់តាមផ្លូវ (វៀតណាម)។

-ថ្ងៃទី ២៥-២៦ ខែ មិនា ឆ្នាំ ២០២១ មានអារម្មណ៍ថាឈឺក្បាលខ្លាំង និង គ្រុនក្តៅ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​-នៅថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០២១ ទៅពេទ្យដារ៉ា នៅម្តុំពេទ្យរុស្សី ជាប់ហាងសូស៊ីសម្រស់ស្រីអូន (គ្រាន់តែពិគ្រោះមិនបានព្យាបាលទេ) ។

-ព្រឹកថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០២១ ធ្វើដំណើរមកខេត្ត កំពត ដល់ថ្នល់បែកគូស ចូលហូបបបរ ប្រហែល ១០នាទី លុះដល់ថ្នល់បែកអង្គសុរភី ចូលទិញទៀន ធូប និង ចូលចាក់សាំង (១០នាទី) ទៅផ្ទះ គ្រូស្រោចទឹក ម្ដុំព្រះវិហារព្រែក ជង្រុក ស្រុកទឹកឈូ ( គ្រូជនជាតិ) ទៅផ្ទះនៅភូមិ ព្រៃព្រួស ឃុំ ព្រែកក្រឹស ស្រុកកំពង់ត្រាច ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ហៅគ្រូក្នុងភូមិ មកស្រោចទឹកនៅផ្ទះ ពេលល្ងាច(គ្រូខ្មែរ ឈ្មោះភ័ណ្ឌ)

-ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ហៅគ្រូក្នុងភូមិ មកស្រោចទឹកនៅផ្ទះ ព្រឹកល្ងាច (គ្រូខ្មែរ ឈ្មោះ យាយនេន)
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២១ ពេលថ្ងៃត្រង់មកពេទ្យឯកជនកំពង់ត្រាច (ពេទ្យឡាយ) ហើយពេលល្ងាចក្រុមឆ្លើយតបបន្ទាន់ បានបញ្ជូនគាត់មកមន្ទីរពេទ្យបង្អែកកំពង់ត្រាច(កំដៅ៣៨អង្សា សេ) និង យកសំណាក (គ្លីនិកឯកជន រដ្ឋបាលស្រុកបានផ្អាកធ្វើអាជីវកម្ម និងបានហ៊ុព័ន្ធខ្សែសុវត្ថិភាពទី តាំងនោះ) ។

-ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១១.១០ព្រឹក បានទទួលពត៌មានពីក្រសួង សុខាភិបាល ថាមានករណ៏កូវីដ១៩ វិជ្ជមាន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកប៉ះពាល់មានដូចខាងក្រោម ៖

-ប៉ះពាល់ផ្ទាល់៖ ០៨នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្រះរាជសម្ភារ និង យក សំណាក ។

-ប៉ះពាល់ប្រយោល៖ ១១នាក់ អប់រំអោយចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន ។

លិខិតជូនដំណឹងរដ្ឋបាលស្រុកកំពង់ត្រាច
លិខិតជូនដំណឹងរដ្ឋបាលស្រុកកំពង់ត្រាច
លិខិតជូនដំណឹងរដ្ឋបាលស្រុកកំពង់ត្រាច
លិខិតជូនដំណឹងរដ្ឋបាលស្រុកកំពង់ត្រាច
ស្រ្តីជាប្រពន្ធ និង ប្តី
ស្រ្តីជាប្រពន្ធ និង ប្តី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T