សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងករណីអ្នកជំងឺកូវីដ-១៩មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាល អ្នកជំងឺស្រាលនឹងត្រូវព្យាបាលនៅផ្ទះរៀងៗខ្លួន

//s9.kh1.co/3f/3f2a9163d9f3e62f47bb9864f5953944d83baece.jpg
សង្គម

 ០៦-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ អ្នកជំងឺស្រាលនឹងត្រូវព្យាបាលនៅផ្ទះរៀងៗខ្លួន ខណៈអ្នកជំងឺធ្ងន់មកព្យាបាលនៅមន្ទីរពេទ្យ។

ភ្នំពេញ៖ បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ហាក់មិនទាន់ធូរស្រាលនៅឡើយទេ ដោយក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីរៀងរាល់ថ្ងៃ ធ្វើឲ្យចំនួនអ្នកជំងឺកាន់តែកើនឡើងជាលំដាប់។ ទន្ទឹមនឹងនេះ តម្រូវការមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺឲ្យសម្រាកព្យាបាល ក៏កាន់តែកើនឡើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្តេចតេជោ ហ៊ុន សែន 
សម្តេចតេជោ ហ៊ុន សែន 

យ៉ាងណាមិញ ពាក់ព័ន្ធនឹងកំណើនអ្នកជំងឺកូវីដ-១៩នេះដែរ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖

ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីរពេទ្យ។

 សម្តេចតេជោ ហ៊ុន សែន

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្ដាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយអនុវត្ដន៍វិធានការ ៣កុំ (កុំទៅកន្លែងជុំជន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងកុំប៉ះពាល់គ្នា) និង៣ការពារ (ពាក់មា៉ស់ លាងដៃ និងរក្សាកម្លាត)៕

ប្រភពទទក

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T